ពិធីចាប់ឆ្នោត ជ្រើសរើស សាកលវិទ្យាល័យ របស់និស្សិត អាហារូបករណ៍ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានរៀបចំកម្ម ពិធីចាប់ឆ្នោតជ្រើសរើសសាកលវិទ្យាល័យ របស់និស្សិតអាហារូបករណ៍ សម្តេចតេជោនិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដល់និស្សិតក្រីក្រមកពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យមានចំនួន៨៤នាក់ ដើម្បីបានចូលរៀនតាមសាកលវិទ្យាល័យនានាក្នុងខេត្តទាំង២ ក្រោមអធិបតីភាព លោក ហាក់ សុធា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន មាណែត ប្រធាន សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ នៅពិធីនេះដែរ ក៏មានការអញ្ជើញរួមពីអស់លោក លោកស្រី សមាជិកសមាគម សាកលវិទ្យាធិការនៃសាកលវិទ្យា ល័យពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និស្សិតក្រីក្រដែលបានទទួល អាហារូបករណ៍ទាំង២ខេត្តផងដែរ។

បន្ទាប់ពីតំណាងក្រុមការងារសមាគមបានឡើង របាយការណ៍សង្ខេប និងរាយឈ្មោះនស្សិត ដែលត្រូវ បានទទួលអាហារូបករណ៍ពីសម្តេចទាំង២នាថ្ងៃនេះរួចមក។

លោក ហាក់ សុធា  តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន មាណែត ប្រធាន សមាគមសិស្ស និស្សិត អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ បន្ទាប់ពីមានឈ្មោះចូលរៀននៅតាមសាកល វិទ្យាល័យនានា ក្នុងនោះខេត្តបាត់ដំបង មានចំនួន៦០នាក់ ខេត្តបន្ទាយមានជ័យំនួន២៤នាក់។លោក ហាក់ សុធា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីលោកបណ្ឌិត ហ៊ុន មាណែត ដល់និស្សិតទាំងអស់ ទៀតថា បន្ទាប់បានចូលរៀនហើយសូមប្អូនៗខិតខំ រៀនរហូតបានទទួលបានជោគជ័យ និងទទួល សញ្ញាបត្រឲ្យបានគ្រប់ៗគ្នា ព្រោះប្អូនៗជាសិស្សក្រីក្រពុំមានលទ្ធភាពរៀនបន្ត ទើបសម្តេចទាំង២ បង្កើតអាហារូករណ៍នេះដើម្បីជួយដល់យុវជនជំនាន់ក្រោយ ជាទំពាំងស្នងឬស្សី ស្នងប្រទេសជាតិ និងដើម្បីបង្កើតធនធានមនុស្ស និងរួមចំណែកកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាយើង ឲ្យកាន់តែ រីកចម្រើនលើគ្រប់វិស័យផងដែរ។ បន្ទាប់គណៈអធិបតីបានសំណេះរួច ក្រុមការងារបានរៀបចំធ្វើការ ចាប់ឆ្នោត សម្រាប់ចូលរៀននៅសាកលវិទ្យាល័យនានា នាពេលខាងមុខឆាប់ៗនេះ។