ក្រុមហ៊ុន អង្គការនានា គួរស្វែងយល់ អំពីការងារ គណនេយ្យ ហិរញ្ញវត្ថុ និងពន្ធដារឲ្យបាន ច្បាស់លាស់ ដើម្បីបង្ការ ហានិភ័យ ប្រឈមធ្ងន់ធ្ងរ កើតឡើង

I. តើអ្វីជាហានិភ័យ ឬបញ្ហាប្រឈមលើការងារ គណនេយ្យ ហិរញ្ញវត្ថុ និងសារពើពន្ធដារ?

សម្រាប់ក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ សិប្បកម្ម…គួរតែយកចិត្តទុកដាក់ ឲ្យបានខ្លាំងអំពីការងារគណនេយ្យ ហិរញ្ញវត្ថុ និងពន្ធដាររបស់អង្គភាព ឬស្ថាប័នខ្លួនឯង ព្រោះបញ្ហា ទាំងឡាយនេះគឺជាសរសៃឈាម ឬជាបេះដូងដ៏សំខាន់របស់អង្គភាព ដែលមិនអាចបណ្តោយ ឲ្យមាន ការរាំងស្ទះជាដាច់ខាត។បច្ចុប្បន្ននេះនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងបាន នឹងកំពុង ធ្វើកំណែទម្រង់ប្រព័ន្ធគណនេយ្យទៅតាមស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (International Financial Reporting Standards (IFRSs) ហើយជាងនេះទៅទៀតប្រទេសកម្ពុជា កំពុងតែធ្វើកំណែ ទម្រង់ និង ពព្រឹងកាតព្វកិច្ចសារពើពន្ធ ដើម្បីបង្កើនចំណូលថវិការជាតិ ជៀសវាងហានិភ័យសាច់ប្រាក់ សម្រាប់គាំទ្រចំណាយលើវិស័យសាធារណៈ ស្របពេលដែលដំណើរការសមាហរ័ណកម្មអាស៊ាន (ASEAN Integration) និងការអនុវត្តកិច្ចព្រមព្រៀង ក្នុងនាមសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលឈានមកដល់ក្នុងឆ្នាំ ២០១៥ ខាងមុខ ដែលនឹងនាំឲ្យបាត់បង់ចំណូលជាតិពីវិស័យ ពន្ធគយស្ទើរ តែទាំងស្រុង ។ស្ថិតក្នុងបរិបទនេះ រដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុជា សេនាធិការ នឹងជំរុញឲ្យគ្រប់ប្រភេទអាជីវកម្ម ធ្វើការផ្លាស់ប្តូរពីរបបម៉ៅការ (ប៉ានស្មានផលរបរ) ទៅជា របបពិត (របបស្វ័យប្រកាស) ដែលកិច្ចការនេះត្រូវទាមទារឲ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវរៀបចំ របាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុចាប់ពីពេលបច្ចុប្បន្ននេះតទៅឲ្យច្បាស់លាស់ ជៀសវាងមាន បញ្ហាប្រឈមនានាធ្ងន់ធ្ងរតាមផ្លូវច្បាប់កើតឡើង ចំពោះម្ចាស់អាជីវកម្ម (ការផាកពិន័យធ្ងន់ធ្ងរ ឬការ ប្រឈមរហូតដល់មានទោសទណ្ឌតាមផ្លូវច្បាប់) ។

កត្តាហានិភ័យដែលប្រឈម និងត្រូវដោះស្រាយជាចាំបាច់សម្រាប់អង្គភាពអាជីវកម្មនានារួមមាន៖

១. កត្តាសមត្ថភាពជំនាញរបស់បុគ្គលិកទទួលបន្ទុកលើកិច្ចការគណនេយ្យ ហិរញ្ញវត្ថុ និងពន្ធដារ នៅមានកម្រិត។

២. កត្តាខ្វះខាតគោលនយោបាយ និង នីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុផ្ទៃក្នុង ដែលជា មគ្គទេសក៍តម្រង់ទិសលើការអនុវត្តការងារបច្ចេកទេស គ្រប់គ្រងតាមដាន ត្រួតពិនិត្យ និង បញ្ជារការ អនុវត្តការងារ ដើម្បីបង្កើតបានព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវច្បាស់លាស់ ជឿទុកចិត្ត ស្របតាមស្តង់ដារ ជាតិ អន្តរជាតិ និងលក្ខខណ្ឌតម្រូវតាមផ្លូវច្បាប់។

៣. កត្តាការជ្រើសរើសប្រព័ន្ធកុំព្យូទ័រគ្រប់គ្រងព័ត៌មានគណនេយ្យ មិនមានភាពពេលលេញ សម្រាប់ ការបែងចែកសិទ្ធិតាមឋានានុក្រមការងារ កត់ត្រាព័ត៌មានតាមមុខងារ និង ផលិតរបាយការណ៍ ស្រប តាមគោលនយោបាយដែលបានកំណត់ ។

លោកអ្នកអាចជួបប្រឹក្សាយោបល់ ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ មានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយ លើកិច្ចការទាំងឡាយនេះ តាមរយៈទូរស័ព្ទលេខៈ 017 888 987 ។

II. សេវាកម្មដែលលោកអ្នកគួរប្រើប្រាស់ ដើម្បីបង្ការហានិភ័យ ឬដោះស្រាយបញ្ហាប្រឈមនានា ពិសេសេដើម្បីភាពរឹងមាំ នៃអាជីវកម្មរបស់លោកអ្នក រួមមាន៖

១-សេវាកម្មពន្ធដារៈ

-ជួយរៀបចំបញ្ជីពន្ធដារគ្រប់ប្រភេទ និងយកទៅបង់នៅកន្លែងពន្ធដារជូនលោកអ្នក ដែលធ្វើបែប នេះគឺ ចំណេញថវិកាជាងការជួលបុគ្គលិកធ្វើការជាប្រចាំឆ្ងាយណាស់។

-ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទ ដូចជាដោះស្រាយបំណុលពន្ធការជំរះបញ្ជីបិទ ក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ជូនសវនករពន្ធដារ ។

-ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។

២-សេវាកម្មគណនេយ្យៈ

-សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

-សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោល នយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

-សេវាកម្មរៀបចំ និងកត់ត្រាសមតុលដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិ ការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។

-សេវាកម្មប្រឹក្សាយោបល់លើការកែរលំអរ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយគណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

៣-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើកក្រុមហ៊ុន អង្គការ សមាគម

-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី

-សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាប័ណ្ណបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។

-សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបបទបិទក្រុមហ៊ុន អង្គការ សមាគម រោងចក្រ សហគ្រាស សណ្ឋាគារ... ។

៤-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ

-សេវាប្រឹក្សាយោបល់លើការជ្រើសរើ កម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... សម្រាប់កត់ត្រា ផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។

-សេវាប្រឹក្សាយោបល់លើការវិភាគ និងធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...

៥-សេវាកម្មវបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង

ជាសេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យ ដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

លទ្ធផលដែលលោកអ្នកទទួលបានរួមមាន៖

-បង្ការបាននូវហានិភ័យ ឬដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើង ឬនឹងកើតឡើង។

-ធានាបាននូវការគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុងឲ្យតម្លាភាព និងគណនេយ្យភាព។

-គេចផុតការកេងបន្លំ និងការប្រព្រឹត្តិអំពើពុករយលួយនានា។

-ធានាបាននិរន្តភាពក្រុមហ៊ុន អង្គការ សមាគម... តាមរយៈបែបចែក គ្រប់គ្រង និងប្រើប្រាស់ធនធាន ហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព និង ផលិតភាពការងារខ្ពស់។

-បង្កើតបានរបាយការណ៌ហិរញ្ញវត្ថុមានភាពត្រឹមត្រូវច្បាស់លាស់ និងជឿទុកចិត្តបានស្របតាម គោលនយោបាយ និងនីតិវិធី បទដ្ឋានជាតិ-អន្តរជាតិ និងលក្ខខណ្ឌតម្រូវតាមផ្លូវច្បាប់។

-គណៈគ្រប់គ្រង បុគ្គលិកទទួលបន្ទុកមានឱកាសទទួលបាននូវការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ គណនេយ្យអនុវត្តជាក់ស្តែង ចំគោលដៅ តាមប្រភេទ និងទំហំអាជីវកម្ម ។

-ធានាបាននូវការបែងចែកសិទ្ធ តួនាទី និងការទទួលខុសត្រូវបានច្បាស់លាស់។

សូមទាក់ទងទូរស័ព្ទលេខៈ 017 888 987 ។

ក្រុមហ៊ុន អង្គការនានា គួរស្វែងយល់ អំពីការងារ គណនេយ្យ ហិរញ្ញវត្ថុ និងពន្ធដារឲ្យបាន ច្បាស់លាស់ ដើម្បីបង្ការ ហានិភ័យ ប្រឈមធ្ងន់ធ្ងរ កើតឡើង

ក្រុមហ៊ុន អង្គការនានា គួរស្វែងយល់ អំពីការងារ គណនេយ្យ ហិរញ្ញវត្ថុ និងពន្ធដារឲ្យបាន ច្បាស់លាស់ ដើម្បីបង្ការ ហានិភ័យ ប្រឈមធ្ងន់ធ្ងរ កើតឡើង

ក្រុមហ៊ុន អង្គការនានា គួរស្វែងយល់ អំពីការងារ គណនេយ្យ ហិរញ្ញវត្ថុ និងពន្ធដារឲ្យបាន ច្បាស់លាស់ ដើម្បីបង្ការ ហានិភ័យ ប្រឈមធ្ងន់ធ្ងរ កើតឡើង

ក្រុមហ៊ុន អង្គការនានា គួរស្វែងយល់ អំពីការងារ គណនេយ្យ ហិរញ្ញវត្ថុ និងពន្ធដារឲ្យបាន ច្បាស់លាស់ ដើម្បីបង្ការ ហានិភ័យ ប្រឈមធ្ងន់ធ្ងរ កើតឡើង