ពិធីចាប់​ឆ្នោត​ជ្រើសរើស សាកលវិទ្យាល័យ​របស់​និស្សិត​ អាហារូបករណ៍ សម្តេច​តេជោនិង សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត

បាត់ដំបង៖ នាព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៥ សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានរៀបចំ កម្មពិធីចាប់ឆ្នោតជ្រើសរើស សាកលវិទ្យាល័យរបស់និស្សិត អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់និស្សិតក្រីក្រ មកពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានចំនួន៨៤នាក់ ដើម្បីបានចូលរៀនតាម សាកលវិទ្យាល័យនានាក្នុងខេត្តទាំង២ ក្រោមអធិបតីភាព លោក ហាក់ សុធា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន មាណែត ប្រធាន សមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ។

នៅពិធីនេះដែរក៏មាន ការអញ្ជើញរួមពីអស់លោក លោកស្រី សមាជិកសមាគម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និស្សិតក្រីក្រដែលបាន ទទួលអាហារូបករណ៍ទាំង២ខេត្តផងដែរ។

បន្ទាប់ពីតំណាងក្រុមការងារ សមាគមបានឡើង របាយការណ៍សង្ខេបនិងរាយឈ្មោះនស្សិត ដែលត្រូវបានទទួលអាហារូបករណ៍ ពីសម្តេចទាំង២នាថ្ងៃនេះរួចមក។
លោក ហាក់ សុធា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន មាណែត ប្រធាន សមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់បន្ទាប់ពីមានឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យនានា ក្នុងនោះខេត្តបាត់ដំបង មានចំនួន៦០នាក់ ខេត្តបន្ទាយមានជ័យំនួន២៤នាក់។

លោក ហាក់ សុធា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីលោកបណ្ឌិត ហ៊ុន មាណែត ដល់និស្សិតទាំងអស់ទៀតថា បន្ទាប់បានចូលរៀនហើយ សូមប្អូនៗខិតខំរៀន រហូតបានទទួលបានជោគជ័យ និងទទួលសញ្ញាបត្រឲ្យបានគ្រប់ៗគ្នា ព្រោះប្អូនៗជាសិស្សក្រីក្រពុំមានលទ្ធភាពរៀនបន្ត ទើបសម្តេចទាំង២បង្កើតអាហារូករណ៍នេះ ដើម្បីជួយដល់យុវជន ជំនាន់ក្រោយ ជាទំពាំងស្នងឬស្សី ស្នងប្រទេសជាតិនិងដើម្បីបង្កើត ធនធានមនុស្សនិងរួមចំណែក កសាងនិងអភិវឌ្ឍន៍ជាតិ មាតុភូមិកម្ពុជាយើងឲ្យ កាន់តែរីកចម្រើនលើគ្រប់ វិស័យផងដែរ។បន្ទាប់គណៈអធិបតីបានសំណេះរួច ក្រុមការងារ បានរៀបចំធ្វើការចាប់ឆ្នោត សម្រាប់ចូលរៀន នៅសាកលវិទ្យាល័យនានា នាពេល ខាងមុខឆាប់ៗនេះ៕