ថៃ​នាំមុខ​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផ្នែក​ទីផ្សារ​សណ្ឋាគារ

ប្រទេស​ថៃ ៖ ទីផ្សារ​ស្នាក់​នៅ​ផ្នែក​សណ្ឋាគារ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ថៃ​បាន​កើន​ដល់​កម្រិត​កំពូល​ក្នុង​ទំហំ​ទឹកប្រាក់​១៦​ប៊ី​លាន​ដុល្លារ ហើយ​វា​នៅ​តែ​រីក​ដុះដាល​ដូច​ផ្សិត​ដដែល ។

ការ​ជំរុញ​ឲ្យ​មានការ​នាំមុខ​ក្នុង​តំបន់ គឺជា​ការ​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​យីហោ​កន្លែង​ស្នាក់​នៅ​លំដាប់​អន្តរជាតិ និង​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ថៃ ដែល​កំពុង​អង្គុយ​លើ​កៅអី​នាំមុខ​ជាមួយនឹង​ការ​ចុះ​បញ្ជីសារពើភ័ណ្ឌ​នៃ​ការ​លក់​ចំនួន​៣,៥​ប៊ី​លាន​ដុល្លារ ។

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ផ្នែក​កន្លែង​ស្នាក់​អាស្រ័យ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ថៃ C9 Hotelworks បង្ហាញ​ថា បច្ចុប្បន្ន​មាន​លំនៅ​ឋាន ក៏​ដូច​ជា​ទីស្នាក់អាស្រ័យ​ជ្រក​ក្រោម​យីហោ​សណ្ឋាគារ​ចំនួន​២៨.០០០​យូ​នី​ត​ដាក់​លក់​នៅ​ទូ​ទាំង​តំបន់​តំបន់​អាស៊ី​អាគ្នេយ៍ ស្មើនឹង​ជិត​១២០​គម្រោង ។

ចំណែក​ការ​អភិវឌ្ឍ​មាន​៤៤​គម្រោង​លើ​ទីផ្សារ ស្មើនឹង​៤.៧៧៥​យូ​នី​ត ឬ​សណ្ឋាគារ ។ ក្នុង​នោះ​ទីតាំង​លំដាប់​កំពូល​ទាំង​បី​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​កន្លែង​ស្នាក់​នៅ​ជា​សណ្ឋាគារ រួម​មាន ភូ​កេ​ត បាងកក និង​ប៉ាត់​តា​យ៉ា ។

រីឯ​តម្លៃ​ជា​មធ្យម​ក្នុង​មួយ​ម៉ែត្រក្រឡា​សម្រាប់​ចំពោះ​អចលនទ្រព្យ​នៃ​ទីក្រុង​ក្នុង​ប្រទេស គឺ​៦.៧៧២​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា ខណៈ​អចលនទ្រព្យ​ក្នុង​ទិស​ដៅ​ជា​រី​សត គឺ​ស្មើនឹង​៣.៧៣១​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា ។

យីហោ​សណ្ឋាគារ​ដែល​គេ​ទទួលស្គាល់ និង​ត្រូវ​បាន​ជួយ​ជំរុញ​បន្ថើរ​ៗ​ដល់​វិស្វករ​ក្នុង​ការ​ដាក់​តម្លៃ​លក់​អចលនទ្រព្យ ដែល​ជា​ក្នុង​ចំណែក​ទីផ្សារ​ទាំងមូល​មាន​តម្លៃ​ស្មើនឹង​២៦%​នៅ​ទីតាំង​ក្នុង​ក្រុង និង​១៤%​សម្រាប់​ផលិតផល​ជា​រី​សត​។

ការ​ពន្យល់​អំពី​ការ​ស្រាវជ្រាវ​នេះ លោក Bill Barnett អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន C9 ថ្លែង​ថា ៖ «​គំរូ​សណ្ឋាគារ​ជា​ប្រវត្តិសាស្ត្រ និង​ការ​ចង​ភ្ជាប់​ទំនាក់ទំនង​ផ្នែក​អចលនទ្រព្យ​បាន​ងាក​ចេញពី​តំបន់ឆ្នេរ និង​ទិស​ដៅ​កម្សាន្ត​នានា ហើយ​ក៏​កំពុង​ពង្រីក​ខ្លួន​ទៅ​កាន់​តំបន់​ទីក្រុង​ផង​ដែរ​» ។

ជាង​នេះ​ទៀត ទីផ្សារ​សណ្ឋាគារ​នាំមុខ​គេ​ពីរ​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍ គឺ​ប្រទេស​ថៃ ដែល​មាន​៣៧% នៃ​គម្រោង​កន្លែង​ស្នាក់​នៅ​ជា​សណ្ឋាគារ​និង​ឥណ្ឌូ​ណេ​ស៊ី មាន​២២​គម្រោង ៕