​អ្នក​ជំនាញ​ ប្រាប់​ពី​អត្ថន័យ​យល់សប្ដិ​​ ៩​យ៉ាង


​អ្នក​ជំនាញ​ ប្រាប់​ពី​អត្ថន័យ​យល់សប្ដិ​​ ៩​យ៉ាង

​Ian Wallace អ្នក​ជំនាញ​ចិត្ត​វិទ្យា​ម្នាក់ ដែល​មាន​ជំនាញ​​វិភាគ​លើ​អត្ថន័យ​នៃ​យល់សប្ដិ​ជាង ១៥ម៉ឺន​ ​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លង​មក​នេះ ​បាន​បង្ហាញ​ប្រាប់​ពី​អត្ថន័យ សុបិន​​សាមញ្ញ​​៩​យ៉ាង​ ដែល​​មនុស្ស​តែង​យល់សប្ដិ។

 

​អ្នក​ជំនាញ​ ប្រាប់​ពី​អត្ថន័យ​យល់សប្ដិ​​ ៩​យ៉ាង

 

១. យល់សប្ដិ​ឃើញ​បន្ទប់​មិន​ប្រើប្រាស់៖

 

​បន្ទប់​នៅ​ក្នុង​ផ្ទះ​មួយ តំណាង​ឲ្យ​ទិដ្ឋភាព​ខុស​គ្នា នៃ​ចរិត​លក្ខណៈ​របស់​អ្នក។ ដូច្នេះ​ការ​សុបិន​ឃើញ​បន្ទប់​មិន​ប្រើ​ប្រាស់ មាន​ន័យ​ថា​អ្នក​កំពុង​​តែ​រក​ឃើញ​នូវ​ទេពកោសល្យ​ថ្មី​​មួយ ដែល​អ្នក​មិន​ដែល​ដឹង​ពី​មុន។

 

២. មិន​អាច​បញ្ជា​យានជំនិះ​បាន៖

 

​រថយន្ត​តំណាង​ឲ្យ​សមត្ថភាព​របស់​អ្នក ដើម្បី​​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ជាក់​លាក់​មួយ។ ដូច្នេះ​សុបិន​នេះ មាន​ន័យ​ថា ក្នុង​ដំណើរ​ជីវិត​របស់​អ្នក អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ហាក់​គ្មាន​កម្លាំង​ចិត្ត​គ្រប់​គ្រាន់ ដើម្បី​បញ្ជា​ផ្លូវ​ជីវិត​របស់​អ្នក ទៅ​រក​ភាព​ជោគជ័យ​បាន។

 

៣. ធ្លាក់​ខ្លួន​​ពី​អ្វី​មួយ៖

 

​សុបិន​ឃើញ​ខ្លួន​របស់​អ្នក​ ធ្លាក់​ចេញ​ពី​អ្វី​មួយ​ មាន​ន័យ​ថា​​អ្នក​កំពុង​តែ​ព្រួយ​បារម្ភ​ លើ​ស្ថានភាព​ពិសេស​អ្វី​មួយ​យ៉ាង​ខ្លាំង ក្នុង​ដំណើរ​ជីវិត​របស់​អ្នក។ ដូច្នេះ​អ្នក​​ត្រូវ​លំហែ​អារម្មណ៍ និង​សម្រាក​កាយ​ឲ្យ​បាន​ច្រើន។

 

៤. ហោះ៖

 

អាច​ហោះ​បាន ​មាន​ន័យ​ថា អ្នក​​បាន​រួច​ផុត​ពី​កាលៈទេសៈ ​ដែល​ជា​ទម្ងន់​បន្ទុក​​​អ្វី​មួយ ឬ​រឿង​រ៉ាវ​អាក្រក់​អ្វី​មួយ ដែល​អ្នក​​កំពុង​ជួប ហើយ​វា​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​ប្រសើរ​ឡើង​វិញ។

 

​៥. មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់ សម្រាប់​ការ​ប្រលង៖

 

​ការ​ប្រលង គឺ​ការ​កាត់ក្ដី នៃ​សមត្ថភាព​របស់​អ្នក។ ដូច្នេះ​​​សុបិន​នេះ បង្ហាញ​ថា អ្នក​គឺ​ជា​អ្នក​កំណត់​វាសនា​ស្លាប់​រស់​ដោយ​ខ្លួន​ឯង និង​កំពុង​តែ​បារម្ភ​ខ្លាំង។

 

៦. ស្រាត​នៅ​ទី​សាធារណៈ៖

 

សំលៀក​បំពាក់ គឺ​តំណាង​ឲ្យ​រូបភាព ជាក់​លាក់​មួយ​ទៅ​កាន់​មនុស្ស ដែល​នៅ​ជុំវិញ​អ្នក។ ហើយ​បើ​សុបិន​ឃើញ​ ខ្លួន​ឯង​ស្រាត​នៅ​ទី​សាធារណៈ នោះ​មាន​ន័យ​ថា ​នឹង​មាន​ស្ថានភាព​របស់​អ្នក​មួយ ក្នុង​ជីវិត​ពិត​របស់​អ្នក ​ដែល​នឹង​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ជា​ជន​រង​គ្រោះ និង​ត្រូវ​បាន​គេ​លាត​ត្រដាង​រឿង​​របស់​ខ្លួន​អ្វី​ម្យ៉ាង។

 

៧. មិន​អាច​ស្វែង​រក​បង្គន់៖

 

​​​បង្គន់ គឺជា​របស់​ប្រើ​ប្រាស់ ដែល​ជា​តម្រូវ​ការ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​គ្នា។ ដូច្នេះ​បើ​អ្នក​សុបិន​ ឃើញ​បង្គន់ នោះ​មាន​ន័យ​ថា មាន​បញ្ហា​មួយ​ក្នុង​ជីវិត​របស់​អ្នក ​ដែល​អ្នក​កំពុង​តែ​ស្វែង​រក​ជា​បញ្ហា​ប្រឈម​មួយ ​ដើម្បី​​សម្រេច​បាន​តម្រូវ​ការ​របស់​អ្នក​ឲ្យ​កាន់​តែ​ច្បាស់​លាស់។

 

៨. បាក់​ធ្មេញ៖

 

ធ្មេញ​របស់​អ្នក តំណាង​ឲ្យ​​ភាព​ជឿជាក់ ​​និង​អំណាច​របស់​អ្នក។ ដូច្នេះ​បើ​អ្នក​សុបិន​ឃើញ បាក់​ធ្មេញ ឬ​មាន​បញ្ហា​ធ្មេញ​នោះ វា​មាន​ន័យ​ថា ស្ថានភាព​ខ្លះ អាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

 

​៩. គេ​ដេញ៖

 

​ការ​សុបិន​​ឃើញ​គេ​ដេញ មាន​ន័យ​ថា អ្នក​កំពុង​តែ​រត់​គេច​ពី​បញ្ហា​អ្វី​ម្យ៉ាង…អ្នក​ចង់​ប្រឈម​មុខ តែ​អ្នក​មិន​ដឹង​គួរ​ត្រូវ​ធ្វើ​យ៉ាង​ណា៕

 

-ចុចអាន៖ រូបថត​​អ្នក​​គ្រូ​​​កំពូល​សម្រស់ចូល​កន្លែង​ហាត់​ប្រាណ​​ កំពុង​ល្បី​ខ្លាំង

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ businessinsider