ប្រកាសប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិឆ្នាំ២០១៥

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ Cambodian Cyber Championship ប្រចាំឆ្នាំ​២០១៥​លើ​វិញ្ញាសា AK 2 បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​១៩ ខែតុលា និង​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥​។​

​    ការប្រកួត​នេះ​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​សហការ​ជាមួយ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ព្រមទាំង​មានការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍ និង​សមាគម​សហព័ន្ធ​បច្ចេកវិទ្យា ព័ត៌មាន និង​ទំនាក់ទំនង (ICT) ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Sabay​។

​     នេះ​ជាការ​ប្រកួត​ជើងឯក​ជាតិ​នេះ​ដើម្បី​ស្វែងរក​ជ​យ័​លា​ភី​២​ក្រុម​តំណាង ​ឲ្យ​ប្រទេស​កម្ពុជា​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​ អន្តរជាតិ MATIC 2016  ដែល​កម្ពុជា​ជា​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៥ និង​ត្រូវការពារ​តំណែង​ជើងឯក​របស់ខ្លួន នា​ខែមករា ឆ្នាំ​២០១៦ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​

​    នេះ​ជាការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ CCC 2015 ហើយ​ត្រូវបាន​បែង​ចែកជា​៦​តំបន់​។ តំបន់​ទី​១-​ខេត្តស្វាយរៀង កំពង់ចាម ព្រៃវែង និង​តាខ្មៅ ពីថ្ងៃ​ទី​១៩ តុលា ដល់ ទី​២៤ តុលា​។ តំបន់​ទី​២-​ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង និង​ក្រចេះ ពីថ្ងៃ​ទី​២៦ តុលា ដល់ ទី​៣១ តុលា​។ តំបន់​ទី​៣-​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​កំពង់ធំ ពីថ្ងៃ​ទី​២ វិច្ឆិកា ដល់ ទី​៨ វិច្ឆិកា​។ តំបន់​ទី​៤-​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង និង​ពោធិ៍សាត់ ពីថ្ងៃ​ទី​៩ វិច្ឆិកា ដល់ ទី​១៤ វិច្ឆិកា​។ តំបន់​ទី​៥- រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​១៦ វិច្ឆិកា ដល់ ទី​២១ វិច្ឆិកា និង​តំបន់​ទី​៦- កំពង់សោម កំពត កោះកុង កំពង់ស្ពឺ និង​តាកែវ ពីថ្ងៃ​ទី​៧ ធ្នូ ដល់ ទី​១១ ធ្នូ​។

​    ការប្រកួត​តាម​តំបន់​ទាំង​៦​ខាងលើ​នឹងត្រូវ​ជ្រើស​រើសយក​ក្រុម​ជើងឯក​ចំនួន ​១៦​ក្រុម​សម្រាប់​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅក្នុង​កម្មវិធី​បុណ្យ​ សមុទ្រ ខេត្តកំពត នៅ​ថ្ងៃទី​១១-១២ ខែធ្នូ​ដើម្បី​ស្វែងរក​ក្រុម​ជយលាភី​២​ក្រុម​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ចូលរួម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូណេស៊ី នា​ខែមករា ឆ្នាំ​២០១៦​។

​សម្រាប់​ ការប្រកួត​ជម្រុះ​តាម​តំបន់ មានតែ​ពីរ​ក្រុម​ប៉ុណ្ណោះ​គឺ​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ ទទួលបាន​ប្រាក់រង្វាន់​។ ចំពោះ​ក្រុម​លេខ​៣ និង​លេខ​៤ ដែល​តំបន់​ខ្លះ​យក​៣​ក្រុម​ឬ​៤​ក្រុម​នោះ​មិន​ទទួលបាន​ប្រាក់រង្វាន់​ឡើយ ប៉ុន្តែ​ពួកគេ​ក៏មាន​សិទ្ធិមក​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ បុណ្យ​សមុទ្រ​ដែរ​។

​ប្រាក់រង្វាន់​ជយលាភី​ប្រចាំ​តំបន់ ក្រុម​លេខ​១​ទទួលបាន​១៥០០​ដុល្លារ​អាមេរិក និង​ក្រុម​លេខ​២​ទទួលបាន​១០០០​ដុល្លារ​អាមេរិក​។ ចំណែក​ប្រាក់រង្វាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​លេខ​១​ទទួលបាន​៣០០០​ដុល្លារ​អាមេរិក ក្រុម​លេខ​២​ទទួលបាន​២០០០​ដុល្លារ​អាមេរិក និង​ក្រុម​លេខ​៣​ទទួលបាន​៥០០​ដុល្លារ​អាមេរិក​៕