នីម៉ា ៖ របួស​របស់​ខ្ញុំ​មិន​អាច​ជា​ឧប​សគ្គ​សម្រាប់​ការ​បង្ហាញ​វត្ត​មាន​ប្រកួត​ World Cup 2014 នោះ​ទេ

ទោះ​បី​របួស​មិន​ទាន់​បាន​ជា​សះ​ស្បើយ​នៅ​ឡើយ​ ហើយ​ពេល​វេលា​ប្រកួត​បាល់​ទាត់​ពិភព​លោក​បាន​រំកិល​ខ្លួន​កាន់​តែ​ជិត​ចូល​មក​ដល់​យ៉ាង​ណា​ក៏​ដោយ​ កីឡា​ករ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ប្រេសីុល​នី​មា៉​ បាន​អះ​អាង​ថា រូប​លោក​នឹង​មាន​វត្ត​មាន​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​២០១៤​នេះ​ជាក់​ជា​មិន​ខាន ។

កីឡា​ករ​នី​ម៉ាបាន​រង​របួស​ក្នុង​អំឡុង​ពេល​ប្រកួត​អេ​ស្បា៉ញ​ខាប់​ចាញ់​ក្រុម​ Real M 2-1 ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​រា​ត្រី​ថ្ងៃ​ពុធ​ ទី​១៦​ មេសា កន្លង​ទៅ​នេះ​ ។ ក្លិប​ Barcelona បាន​អះ​អាង​ថា កីឡា​ករ​នីមា៉​នឹង​ត្រូវ​ការ​រយៈ​ពេល​សម្រាក​ព្យាបាល​៤​សប្តាហ៍​ ដែល​អាច​ឱ្យ​កីឡា​ករ​រូប​នេះ​អវត្ត​មាន​ពី​ក្លិប​ Barcelona រហូត​ដល់​ចប់​រដូវ​​កាល​ ក៏​ប៉ុន្តែ​កីឡា​ករ​នី​មា៉​អះ​អាង​​ថា រូប​លោក​អាច​នឹង​ចូល​ប្រកួត​បាន​ក្នុង​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៅ​ពេល​ ក្លិប​Barcelona ជួប​គ្នា​ជាមួយ​ក្រុម​ Atletico ។

ជាមួយ​នឹង​ក្តី​សង្ឃឹម​ថា​នឹង​បាន​ជា​របួស​ទាន់​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៤​ លោក​ Fellip Scolari គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេសីុល​បាន​ឱ្យ​ដឹង​ដែរ លោក​​ចង់​ឱ្យ​កីឡា​ករ​នី​ម៉ា​លើក​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​លើក​ទី​៦ក្នុង​ទឹក​ដី​កំណើត​របស់​ខ្លួន​ សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ឆ្នាំ​២០១៤​នេះ​ ៕