បាល់ទាត់​យូហ្វាឆេមពាន​លីកវគ្គ​ពាក់​កណ្តាលផ្តាច់ព្រ័ត្រ​​ សម្រាប់រាត្រីថ្ងៃអង្គារ​មាន1ប្រកួត តើការ​ប្តេជ្ញាចិត្តរបស់ Atletico ដើម្បីទម្លាក់ Chelsea ក្នុងវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្របានសម្រេច​ឬអត់?

ការ​​ប្រកួត​បាល់​​ទាត់​យូហ្វាឆេម​ពានលីក​​វគ្គ​ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​ 1 សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​ 1 ប្រកួត​ ។​ ក្រុម​ Atletico ប្ដេជ្ញា​ចិត្ដ​ទម្លាក់​តោ​ខៀវ​ Chelsea ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ប្រជែង​ជើង​ឯក​ បន្ទាប់​ពី​ឈឺ​ចាប់​ប្រកួត​ចាញ់​Bayern ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ 4 ទសវត្ស​កន្លង​មក​ ។​

Atletico V Chelsea
Atletico មិន​ធ្លាប់​ជាប់​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ទេ​ តែ​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ 2 ម្ដង​កាល​ពី​ឆ្នាំ​ 1974 ក្រោយ​ពី​ប្រកួត​ចាញ់​ក្រុម​  Bayern 4-0 នៅ​ទី​ក្រុង​ប្រ៊ូសែល​ ប្រទេស​បែលហ្ស៊ិក​ ។​ នៅ​ក្នុង​លីក​អេស្ប៉ាញ​ Atletico កំពុង​ឈរ​តំណែង​លេខ​ 1 ក្នុង​តារាង​ជា​មួយ​នឹង​ប្រវត្ដិ​មិន​ដែល​ចាញ់​សោះ​ក្នុង​ផ្ទះ​ 18 ប្រកួត​គឺ​ 15-3-0 ។​  Atletico ធ្លាប់​ធ្វើ​ឱ្យ​ Chelsea ឈឺ​ចាប់​ដោយ​យក​ឈ្នះ​ 4-1 ក្នុង​ការ​ប្រកួត​យូហ្វា​ស៊ុបពើរ​លីក​ឆ្នាំ​ 2012​ ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 4-1-0 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Barcelona 1-0 ក្នុង​ផ្ទះ​ ឈ្នះ​ Getafe 2-0 ក្រៅ​ផ្ទះ​ និង​​ឈ្នះ​ Elche 2-0 ក្នុងផ្ទះ​ ។​
Chelsea ធ្លាប់​ជាប់​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ម្ដង​កាល​ពី​ឆ្នាំ​ 2012 ក្រោយ​ពី​លេង​​ឈ្នះ​ ​Bayern 4-3 កាត់​សេចក្ដី​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​ ។​ លើស​ពី​នេះ​ទៀត​ក្រុម​ Chelsea​ ក៏​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លេខ​ 2 ម្ដង​ដែរ​កាល​ពី​ឆ្នាំ​ 2008 ក្រោយ​ពី​លេង​ចាញ់​បង​ប្រុស​បង្កើត​ Man Utd 6-5 កាត់​សេចក្ដី​ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី​ដែរ​ ។ នៅ​ក្នុង​លីក​ Chelsea ឈរ​លំដាប់​លេខ​ 2 ក្នុង​តារាង​ ។​ ប្រវត្ដិ​ក្រៅ​ផ្ទះ​ 17 ប្រកួត​គឺ​ 8-4-5 ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 3-2-0 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Paris SG 2-0 ក្នុង​ផ្ទះ​ ឈ្នះ​ Swansea 1-0 ក្រៅ​ផ្ទះ​ តែ​ចាញ់​ Sunderland 2-1​ ក្នុង​ផ្ទះ​ ។​

ប្រវត្ដិ​ជួប​គ្នា​ 3 ប្រកួត​គឺ​៖​
10-09 Chelsea 4-0 Atletico
11-09 Atletico 2-2 Chelsea
09-12 Chelsea 1-4 Atletico

ទស្សនៈ​ WDW: Atletico​ ឈ្នះ​ 1-0
​PD: Atletico​ ឈ្នះ​ 2-0
Asianbookie យក​ Chelsea

  • បាល់ទាត់​យូហ្វាឆេមពាន​លីកវគ្គ​ពាក់​កណ្តាលផ្តាច់ព្រ័ត្រ​​ សម្រាប់រាត្រីថ្ងៃអង្គារ​មាន1ប្រកួត តើការ​ប្តេជ្ញាចិត្តរបស់ Atletico ដើម្បីទម្លាក់ Chelsea ក្នុងវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្របានសម្រេច​ឬអត់?已关闭评论
  • 343 views
  • Hide Sidebar
    A+