ស្លាប់២នាក់ រង​របួស​ធ្ងន់​២នាក់ ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​ព្រលះ​ម៉ូតូ​លើ​ផ្លូវ​ជាតិ​លេខ៤ ក្នុង​ស្រុក​អង្គ​ស្នួល

កណ្តាល៖ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ២នាក់ទៀតរងរបួសធ្ងន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ២គ្រឿង លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៥ ចំណុចមុខភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល ផ្លូវជាតិលេខ៤ ចន្លោះគីទ្បូមែត្រលេខ ២០ និង ២១ ដោយម៉ូតូ១គ្រឿង ម៉ាកសង់កូរេ ពណ៍បាញ់ដុក គ្មានស្លាកលេខ បើកបរដោយ បុរសម្នាក់ឈ្មោះ យ៉ុន សុវណ្ណ ភេទប្រុស អាយុ២៥ឆ្មាំ ស្នាក់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ដែលបើកពីទិសខាងកើតទៅទិសខាងលិច លុះដល់ចំណុចខាងលើបានទៅបុក រថយន្តមួយគ្រឿង (បានរត់គេចខ្លួនបាត់ ) ក្រោយបុករថយន្តហើយ ម៉ូតូសេកូរេ ក៍ខ្ទាតមកខាងឆ្វេង ស្របពេលនោះក៏ ម៉ូតូមួយគ្រឿងទៀត ម៉ាក Hoda Dream C125 ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1BU-4537 បើកបរដោយឈ្មោះ រុង រ៉ន ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរកម្មករ រួមដំណើរ ឈ្មោះ ជួប ចាន់ថន ភេទប្រុស អាយុ២៨ឆ្នាំនៅភូមិពាម ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល និងមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ ដែលបើកពីកើត ទៅលិចបានបុករថយន្តដែលឆ្លងថ្នល់ ក៍ខ្ទាតមកខាងឆ្វេងនៃទ្រូថ្នល់ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក់ (បើករត់គេចបាត់) បានបុកម៉ូតូទាំង២គ្រឿក្នុងដៅបញ្ច្រាស់គ្នា បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូ Dream C125 ម្នាក់ និងអ្នករួមដំណើរម៉ូតូ សង់កូរ៉េម្នាក់ផងដែរ ចំណែកឯក២នាក់ទៀតរងរបួសធ្ងន់។

បច្ចុប្បន្នវត្ថុតាងដែលមានម៉ូតូទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

ស្លាប់២នាក់ រង​របួស​ធ្ងន់​២នាក់ ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​ព្រលះ​ម៉ូតូ​លើ​ផ្លូវ​ជាតិ​លេខ៤ ក្នុង​ស្រុក​អង្គ​ស្នួល
ស្លាប់២នាក់ រង​របួស​ធ្ងន់​២នាក់ ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​ព្រលះ​ម៉ូតូ​លើ​ផ្លូវ​ជាតិ​លេខ៤ ក្នុង​ស្រុក​អង្គ​ស្នួល
ស្លាប់២នាក់ រង​របួស​ធ្ងន់​២នាក់ ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​ព្រលះ​ម៉ូតូ​លើ​ផ្លូវ​ជាតិ​លេខ៤ ក្នុង​ស្រុក​អង្គ​ស្នួល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត