លោក ស សុខា ជំរុញឲ្យ​យុវជន​និង​ប្រជាពលរដ្ឋ​ ចូលរួម​ដាំ​ដើមឈើ​ និង​បង្កើត​តំបន់​បៃតង​ឲ្យ​បាន​ច្រើន

ព្រៃវែង៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ នៅឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានរៀបចំពិធីដាំកូនឈើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង។ ពិធីដាំបានរៀបចំនៅក្នុងបរិវេណវត្តព្រះពុទ្ធកកុសន្ធោ (ហៅវត្តទួលគោកច្រេះ) ដែលមានព្រះសង្ឃ មន្រ្តីអ្នកមុខអ្នកការ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៤៥០ នាក់ ចូលរួមដាំដើមឈើចំនួន ២១០០ ដើម។

ជាកិច្ចចាប់ផ្តើមពិធី លោក ទេព ភារុន អភិបាលស្រុកបាភ្នំ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅដល់គណៈអធិបតី ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាព្រៃវែង និងអ្នកចូលរួមទាំងអស់ ដែលបានខិតខំចំណាយពេលវេលា ចូលរួមសកម្មភាពសង្គមដ៏មានតម្លៃជាប្រវត្តិសាស្រ្តនេះ។ ក្នុងនាមប្រជាពលរដ្ឋស្រុកបាភ្នំ និងវត្តព្រះពុទ្ធកកុសន្ធោ លោក ទេព ភារុន បានស្នើសុំការអនុញ្ញាតពី លោក ស សុខា ជួយរៀបចំតំបន់នេះ ឲ្យទៅជាតំបន់ព្រៃ និងសូមប្រសិទ្ធនាមឈ្មោះព្រៃថា “ព្រៃសុខា” ទុកជាជម្រកសត្វស្លាបដ៏សំបូរបែប និងរម្យណីយដ្ឋានទេសចរណ៍ ជូនប្រជាជនទាំងពីរស្រុក គឺស្រុកបាភ្នំ និងស្រុកពាមរក៍។

មានមតិសំណេះសំណាលក្នុងអង្គពិធី លោក ស សុខា បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ព្រះចៅអធិការវត្ត និងប្រជាជនចំណុះជើងវត្ត ដែលបានផ្តល់កិច្ចសហការ ជាមួយក្រុមការងារយុវជន ក្នុងការរៀបចំពិធីនេះឡើង។ ឯកឧត្តមប្រធាន បានសម្តែងនូវការចាប់អារម្មណ៍ នូវទេសភាពបឹងដ៏ស្រស់ត្រកាល និងសត្វស្លាបដ៏សំបូរបែប នៅតំបន់ជុំវិញវត្តទួលគោកច្រេះ ដែលមានតម្លៃសេដ្ឋកិច្ចបរិស្ថានមិនអាចកាត់ថ្លៃបាន។ លោក ស សុខា បានគាំទ្រនូវសំណើរបស់អភិបាលស្រុក និងប្តេជ្ញាជួយជំរុញតំបន់នេះឲ្យក្លាយជាតំបន់ព្រៃឈើ ដើម្បីអភិរក្សសត្វស្លាបដ៏សំបូរបែបជូនប្រជាជនខេត្តព្រៃវែងទាំងមូល។

មុននឹងបញ្ចប់ លោក ស សុខា បានអំពាវនាវឲ្យយុវជន ប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចូលរួមចលនាដាំដើមឈើឡើងវិញ បង្កើតតំបន់បៃតងឲ្យបានច្រើនកន្លែង ដើម្បីទុកជូនកូនចៅជំនាន់ក្រោយ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានចូលបច្ច័យកសាងវត្តចំនួន ១០ លានរៀល ព្រមទាំងឧបត្ថម្ភសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋចូលរួមទាំងអស់នូវថវិកា និងសម្ភារៈមួយចំនួន៕