សាលាមីគីវ៉េ រៀបចំ​ពិធីប្រគល់​រង្វាន់​ជ័យលាភី ​ដល់​សិស្ស​ឆ្នើម ប្រចាំ​ឆ្នាំ​សិក្សា​ ២០១៤-២០១៥

ភ្នំពេញ៖ សាលាមីគីវ៉េ នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៥ បានប្រារព្ធពិធី ប្រកាសលទ្ធផល នៃការប្រឡង សិស្សពូកែផ្នែកបឋមសិក្សា ភាសាខ្មែរទូទាំង សាលាមីគីវ៉េទាំង១៤សាខា និងប្រគល់រង្វាន់ជ័យលាភី ដល់សិស្សឆ្នើមប្រចាំឆ្នាំ។ពិធីនេះបានប្រពឹ្រត្តទៅក្រោមអធិបតីភាពលោក ព្រាប កុម្ភៈ ប្រធានការិយាល័យ បឋមនៃមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលា បុគ្គលិក លោកគ្រូអ្នកគ្រូព្រមទាំង សិស្សានុសិស្សនិង មាតាបិតាសិស្ស យ៉ាងច្រើនកុះករ។

លោកសៅ ហៃប្រធានការិយាល័យ ចំណេះទូទៅភាសាខ្មែរ នៃសាលាមីគីវ៉េបានអាន របាយការណ៍សង្ខេបដោយ បញ្ជាក់ថាសាលាមីគីវ៉េ ទាំង១៤សាខា មានសិស្សសរុបចំនួន១៥ ៥៤៥នាក់ ស្រី ៧ ៦៤០នាក់ កំពុងសិក្សាកម្មវិធីភាសាអង់គ្លេស និងចំណេះទូទៅភាសាខ្មែរ តាំងពីកម្រិតមត្តេយ្យ សិក្សាដល់កម្រិត១២។ក្នុងនោះសិស្សចំណេះទូទៅ ភាសាខ្មែរ ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិមានសិស្សសរុបចំនួន ៤ ៨៩៦នាក់ ស្រី ២ ២៨៦នាក់។
លោកបានបន្ថែមថា ក្នុងកម្មវិធីនេះសាលា បានអញ្ជើញសិស្សពូកែ (ចំណាត់ថ្នាក់លេខ១ ប្រចាំ សាខា) ទាំង១២១នាក់មកពី គ្រប់សាខាទាំង១៤ អោយចូលរួមនិង ចែកជូនរង្វាន់និង ប័ណ្ណសរសើរដល់ពួកគាត់។ហើយនៅក្នុងចំណោម សិស្សពូកែទាំង១២១នាក់ មានសិស្សចំនួន១៨នាក់ ត្រូវបានជ្រើសរើសជាសិស្សឆ្នើម ទូទាំងសាលាមីគីវ៉េ ប្រចាំឆ្នាំសិក្សា ២០១៤-២០១៥ ដោយសាលាបានផ្តល់ ជូនពានជ័យលាភី អាហារូបករណ៍ សម្ភារសិក្សា និងថវិកាជាច្រើន ទៀតដល់សិស្ស ឆ្នើមទាំងនោះ ដើម្បីជាការលើកទឹកចិត្ត។

លោក សែម សុវ័ន នាយក ប្រតិបត្តិសាលាមីគីវ៉េ បានមានប្រសាសន៍បញ្ជាក់ថា ការកំណត់ឱ្យមានការប្រឡងជ្រើសរើសសិស្ស ឆ្នើមសម្រាប់ឆ្នាំសិក្សានីមួយៗ របស់សាលាមីគីវ៉េ គឺជាយន្តការមួយក្នុងចំណោមយន្តការជាច្រើន នៃផែនការពង្រឹងគុណភាពសិក្សារបស់សិស្ស។លោកបានសំដែងការចូលរួមអបអរសាទរចំពោះ លទ្ធផលដ៏ល្អ របស់ក្មួយៗជាសិស្សពូកែ ហើយបញ្ជាក់ថា លទ្ធផលដែលក្មួយៗ សិស្សពូកែទាំងអស់ ទទួលបានគឺជា ការតបស្នងមួយដ៏មាន ន័យជួនដល់ មាតាបិតារបស់ក្មួយៗ និងជាមោទនៈភាពមួយ សម្រាប់ខ្លួនឯងនិងសម្រាប់គ្រូសាររបស់ក្មួយៗ។

ឆ្លៀតក្នុងឪកាសនោះដែរ លោក សែម សុវ័នបានធ្វើការថ្លែងអំណរគុណចំពោះការផ្តល់ទំនុក ចិត្តដល់សាលាមីគីវ៉េរបស់សិស្សានុសិស្សនិងរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជា មាតាបិតាឬអាណាព្យាបាលសិស្ស ដោយការជ្រើសរើសយកសាលាមីគីវ៉េជាកន្លែងផ្តល់ការអប់រំដល់ ក្មួយៗ និងបុត្រធិតារបស់អស់ លោក-លោកស្រី។និងសំណូមពរអោយក្មួយៗនិងឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតាឬអាណាព្យាបាលបន្តនូវការគាំទ្រ និងសហការជាមួយ សាលា ដើម្បីជំរុញអោយការសិក្សារបស់ក្មួយៗជាសិស្សានុសិស្សកាន់តែមានគុណភាពនិងប្រសិទ្ធភាពបន្ថែម ទៀត។

លោកព្រាប កុម្ភៈ ប្រធានការិយាល័យបឋមនៃមន្ទីរអប់រំ យុវជននិង កីឡារាជធានីភ្នំពេញបាន មានមតិកំណត់សម្គាល់ថា សាលាមីគីវ៉េគឺជាសាលាមានអាជ្ញាប័ណ្ណ ត្រឹមត្រូវនិងគោរពតាមបទដ្ឋានរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជននិងកីឡា ។ លោកបានធើ្វការកោតសរសើរចំពោះការរីកចម្រើន និងប្រព័ន្ធគ្រប់គ្រងរបស់សាលាមីគីវ៉េ។

លោក ព្រាប កុម្ភៈ ក៏បានផ្ដាំផ្ញើ ដល់សមាជិកសមាជិកាអង្គពិធីទាំងមូល ដោយសង្កត់ធ្ងន់លើការពង្រឹង សមត្ថភាពក្នុងការបង្រៀន និងរៀនពី មួយថ្ងៃទៅមួយថ្ងៃ ដោយឈរលើការ អនុវត្តនូវយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ៕