ក្លិប​តោ​ខៀវ​ Chelsea ទិញ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​ Diego Costa តម្លៃ​ជាង​54​លាន​ដុល្លារ​

តាម​ប្រភព​ព័ត៌​មាន​ពី​ក្លិប​តោ​ខៀវ​ Chelsea បាន​ឱ្យ​ដឹង​ថា ក្លិប​បាន​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ទិញ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្បា៉ញ​ Diego Costa ពី​ក្លិប​ Atletico ក្នុង​តម្លៃ​ជាង​៥៤​លាន​ដុល្លារ​ជាមួយ​នឹង​កុង​ត្រា​រយៈ​ពេល​៥​ឆ្នាំ​ ។ បន្ទាប់​ពី​ចុះ​ហត្ថ​លេខា​រួច​ កីឡា​ករ​ Diego Costa បាន​​និយាយ​ថា ៖ ខ្ញុំ​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ដោយ​បាន​ចូល​មក​លេង​ឱ្យ​ក្លិប​ Chelsea ពី​ព្រោះ​វា​ជា​ក្លិប​មួយ​ដ៏​ល្បី នៅ​ក្នុង​ក្រប​ខណ្ឌ​អង់​​គ្លេស​ប្រឺ​មី​ញេ​លីក ។

កីឡា​ករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ នឹង​ក្លាយ​ទៅ​ជា​កីឡា​ករ​ទី​៣​របស់​ក្លិប​ Chelsea ក្នុង​រដូវ​កាល​ដោះ​ដូរ​ បន្ទាប់​ពី​កីឡា​ករ​ Cese Fabregas និង​កីឡា​ករ​ Mario Paslic ។ កីឡា​ករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេ​ស្បា៉ញ​បាន​ចូល​មក​លេង​ឱ្យ​ក្លិប Atletico ក្នុង​ឆ្នាំ​២០១០​-២០១៤​ ។ នៅ​ជាមួយ​ក្លិប​នេះ​ធ្លាប់​ស៊ុត​បាល់​បាន​៤៣​គ្រាប​់​ក្នុង​៩៤​ប្រកួត​ ៕