ម្ចាស់​ជើង​ឯក​បាល់​ទាត់​ពិភព​លោក​ 2014​ ឥន្ទ្រី​ដែក​អាល្លឺម៉ង់​មក​ដល់​មាតុ​​ភូមិ​ហើយ​

បន្ទាប់​ពី​ចំណាយ​ពេល​ជិត​១​ខែ​​នៅ​លើ​ទឹក​ដី​ប្រេស៊ីល​​ក្នុង​យុទ្ធ​នា​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ​ហើយ​ ដោយ​នាំ​មក​ជាមួយ​នឹង​ពាន​រង្វាន់​បាល់​ទាត់​​ពិភព​លោក​២០១៤​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ពពក​ស​ អាហ្សង់​ទីន​ដោយ​លទ្ធ​ផល​១-០​ ក្នុង​ម៉ោង​បន្ថែម ។​

មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ឈរ​តម្រៀប​គ្នា​តាម​ដង​វិថី​រង់ចាំ​ស្វាគមន៍​កីឡាករ​ និង​ការ​ហែរ​ពាន​រង្វាន់​ជុំវិញ​ទីក្រុង​ ។​ កីឡា​ករ​ប្រធាន​ក្រុម​ Philipp Lahm បាន​ចុះ​ពី​យន្ត​ហោះ​​មុនគេ​ បន្ទាប់​មក​មិត្ត​រួម​​ គ្រូបង្វឹក​ និង​មន្ត្រី​បាល់​ទាត់​ទាំង​អស់​ជាមួយ​នឹង​ទឹក​មុខ​សប្បាយ​រីក​រាយ​ឥត​ឧបមា​ ។​

កីឡាករ Mario Goetze ដែល​ជា​អ្នក​រក​គ្រាប់​​បាល់​បញ្ចូល​ទី​ឱ្យ​ក្រុម​អាល្លឺម៉ង់​ទទួលបាន​ជ័យ​ជម្នះ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា​ ៖ វា​គឺ​ជា​រឿង​​មួយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ខ្លាំងណាស់​ដែល​យើង​​បាន​នាំ​យក​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​មក​កាន់​ទីក្រុង​ប៊ែឡាំង​ ចំណែក​ឯ​កីឡាករ​ Schweinsteiger វិញ​ បាន​ប្តេជ្ញា​ថា ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​នឹង​យក​ពាន​រង្វាន់​​យូ​រ៉ូ​ ២០១៦​ ដែល​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​បារាំង​ឱ្យបាន​មួយ​ទៀត ៕​