ក្លិប​តោ​ខៀវ​ Chelsea ទិញ​កីឡា​ករ​ខ្សែ​ការ​ពារ​ហ្វ៊ី​លីប​ ល្វីស ពី​ក្លិប​ Atletico តម្លៃ​34​លាន​ដុល្លារ​

យោង​តាម​ប្រភព​ព័ត៌​មាន​គេហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​ កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៧​ កក្កដា ឆ្នាំ​២០១៤​ បាន​ឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ​ Chelsea បាន​ទិញ​កីឡា​ករ​ខ្សែ​ការ​ពារ​ហ្វី​លីប ល្វីស​ (Filip Luis) ពី​ក្លិប​ជើង​ឯក​អេ​ស្បា៉ញ​ព្រី​មេ​រា៉​លី​ហ្គា Atletico ក្នុង​តម្លៃ​២០​លាន​ផោន​ ស្មើ​នឹង​ជាង​៣៤​លាន​ដុល្លារ​អាមេ​រិក​ តែ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​រយៈ​ពេល​កុង​ត្រា​នោះ​ទេ ។

រហូត​មក​ដល់​ពេល​នេះ​ ក្លិប​តោ​ខៀវ​ Chelsea បាន​ចំណាយ​លុយ​អស់​ជាង​១៤០​លាន​លាន​ដុល្លារ​ហើយ​ បន្ទាប់​ពី​ទិញ​កីឡា​ករ​ចំនួន​បី​រូប​រួម​មាន​កីឡា​ករ​ Cese Fabregas (៥១​លាន​ដុល្លារ) កីឡា​ករ​ Diego Costa (៥៤​លាន​ដុល្លារ​) និង​កីឡា​ករ​ ហ្វី​លីប​ ល្វីស​ (៣៤​លាន​ដុល្លារ​) ។ កីឡា​​ករ​​ហ្វី​លីប​ ល្វីស​ បាន​ចូល​មក​លេង​ឱ្យ​ក្លិប​ Atletico ក្នុង​ឆ្នាំ​២០១០​-២០១៤​ ។ នៅ​ជាមួយ​ក្លិប​ Atletico ធ្លាប់​បង្ហាញ​វត្ត​មាន​១២៧​ប្រកួត​ និង​សុ៊ត​បាល់​បញ្ចូល​ទី​បាន​២​  គ្រាប់ ៕