កីឡា​ករ​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​ទទួល​បាន​កាស​ស្តាប់​​ត្រចៀក​ធ្វើ​ពី​មាស​សុទ្ធ​ទំហំ​24​ការ៉ាត់​បន្ទាប់​ពី​ទទួល​ជ័យ​​ជម្នះ​ក្នុង​ការ​​ប្រកួត​ World Cup 2014

បន្ថែម​ពី​លើ​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​ក្រុម​បាល់​ទាត់​អាល្លឺម៉ង់​​ទទួល​បាន​​ឧប​ករណ៍​ស្តាប់​ត្រចៀក​ (កាស) ធ្វើ​ពី​មាស​សុទ្ធ​ទំហំ​២៤ការា៉ត់​ ពី​ក្រុម​ហ៊ុន​ Apple បន្ទាប់​ពី​ក្រុម​របស់​គេ​បាន​យ​ក​ឈ្នះ​​ក្រុម​​អាហ្សង់​ទីន​ក្នុង​លទ្ធ​ផល​ ១-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​​ពិភព​លោក World Cup 2014 ប្រទេស​ប្រេ​​ស៊ីល​ដែល​ទើប​តែ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី១៣ ខែ កក្កដា ឆ្នាំ២០១៤ កន្លង​ទៅ​នេះ។

ក្រុមហ៊ុន Apple ដែល​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​បច្ចេក​វិទ្យា​ទាន់​សម័យ​ បាន​ផ្តល់​កាស​ស្តាប់​ត្រចៀក​ជូន​​​កីឡា​ករ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ម្នាក់​មួយ​ៗ​ ព្រម​ទាំង​គ្រូ​បង្វឹក​​ដើម្បី​អប​អរ​សាទរ​ការ​ទទួល​បាន​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​លើក​ទី៤ ក្នុង​ព្រឹត្តិ​ការណ៍ប្រកួត​បាល់​ទាត់​ពិភព​លោក​ ។ អ្នក​ទីផ្សា​​ប្រចាំ​ក្រុម​ហ៊ុ​ន Apple ឱ្យ​ដឹង​ថា នេះ​ជា​កាដូ​ដ៏​ពិសេស​ដល់​ក្រុម​បាល់​ទាត់​អាល្លឺម៉ង់​​ដើម្បី​អប​អរ​សាទរ​ជ័យ​ជម្នះ​របស់​ពួក​គេ​ ​ហើយ​កាស​ស្រោប​មាស​នេះ​ពុំ​មាន​លក់​លើ​ទី​ផ្សារ​ទេ ​ពោល​គឺ​ជា​ឧបករណ៍​តំណាង​ឱ្យ​ជ័យ​ជម្នះ​តែ​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក៍​ដោយ​ក្រុម​ហ៊ុន​ Apple មិន​បាន​បង្ហើប​ប្រាប់​ពី​តម្លៃ​ពិត​ប្រាកដ​របស់​វា​នោះ​ទេ ៕

  • កីឡា​ករ​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​ទទួល​បាន​កាស​ស្តាប់​​ត្រចៀក​ធ្វើ​ពី​មាស​សុទ្ធ​ទំហំ​24​ការ៉ាត់​បន្ទាប់​ពី​ទទួល​ជ័យ​​ជម្នះ​ក្នុង​ការ​​ប្រកួត​ World Cup 2014已关闭评论
  • 276 views
  • Hide Sidebar
    A+