កីឡា​ករ​ Mario Gotze នាំ​មិត្ត​ស្រី​ទៅ​កម្សាន្ត​នៅ​ឆ្នេរ​សមុទ្រអេ​ស្ប៉ាញបន្ទាប់​ពី​លើក​ពាន​បាល់​ទាត់​ពិភព​លោក​

បន្ទាប់​ពី​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ ក្នុង​ម៉ោង​បន្ថែម​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ឥន្ទ្រី​ដែក​អាល្លឺ​ម៉ង់​ លើក​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៤​ នៅ​ប្រទេស​ប្រេស៊ីល​ កីឡា​ករ​ខ្សែ​បម្រើ​ប្រយុទ្ធ​ Mario Gotze បាន​ចំណាយ​ពេល​វេលា​ឈប់​សម្រាក​លំហែ​រ​កាយ​នៅ​ឆ្នេរ​សមុទ្រ​ Ibiza ប្រទេស​អេ​ស្ប៉ាញ ជាមួយ​មិត្ត​ស្រី​គឺ​នាង Ann Kathrin Brommel ដែល​ជា​តារា​ម៉ូដែល​។

កីឡា​ករ​ Mario Gotze បាន​ជួល​នាវា​មួយ​គ្រឿង​ជិះ​កម្សាន្ត​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ Ibiza និង​បាន​ដេក​ហាល​ថ្ងៃ​យ៉ាង​សប្បាយ​រីក​រាយ​​ជាមួយ​នឹង​ការ​​បណ្តែត​​អារម្មណ៍​សាង​មនោ​សញ្ចេត​នា​​ផ្អែម​ល្ហែម​ពីរ​នាក់​សំណព្វ​ចិត្ត​​ ។

ជាមួយ​នឹង​ឈុត​ប៊ី​គី​នី​ នាង​ Brommel ហាក់​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​ជាមួយ​ម្ចាស់​​បេះ​ដូង​ដែល​ទើប​តែ​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ ជួយ​ឱ្យ​ក្រុម​អាល្លឺ​ម៉ង់​ មាន​ឱកាស​លើក​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​លើក​ទី​៤​ក្នុង​ប្រវត្តិ​សាស្ត្រ​ ។

កីឡា​ករ​វ័យ​២២​ឆ្នាំ​ ដែល​បាន​ចូល​លេង​ជំនួស​​តំណែង​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Klose មាន​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​នៅ​នាទី​១១៣​ ជួយ​ឱ្យ​អាល្លឺ​ម៉ង់​ យក​ឈ្នះ​ក្រុម​អាហ្សង់​ទីន​ដោយ​លទ្ធ​ផល​ 1-0 លើក​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​ ២០១៤ ៕