ហង្ស​ក្រហម​ Liverpool ទិញ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ Loic Remy តម្លៃ​ជាង​14​លាន​​ដុល្លារ​

តាម​ប្រភព​ព័ត៌​មាន​គេហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​កាល​​ពី​ពេល​ថ្មី​ៗ​នេះ​​ បាន​ឱ្យ​ដឹង​ថា ក្លិប​ Liverpool បាន​ទិញ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ Loic Remy ក្នុង​​តម្លៃ​ជាង​១៤​លាន​ដុល្លារ​អាមេ​រិក​​ពី​​ក្លិប​ QPR តែ​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​រយៈ​ពេល​កុង​ត្រា​នោះ​ទេ ។

កីឡា​ករ​ Loic Remy បាន​ក្លាយ​ទៅ​ជា​កីឡា​ករ​ទី​៥ហើយ​ សម្រាប់​ក្លិប​ហង្ស​ក្រហម​ Liverpool ក្នុង​រដូវ​កាល​ដោះ​ដូរ​ ។ រហូត​មក​ដល់​ពេល​នេះ​ក្លិប​ Liverpool បាន​ចំណាយ​ប្រាក់​ទិញ​កីឡា​ករ​ជាង​១០០​លាន​ដុល្លារ​ហើយ​៕