កីឡា​ករ​ Philipp Lahm ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​

យោង​តាម​លោក​ Roman Grill ទី​ភ្នាក់​ងារ​របស់​កីឡា​ករ​ប្រធាន​ក្រុម​ Philipp Lahm បាន​ឱ្យ​ដឹង​ថា ៖ កីឡា​ករ​ Philipp Lahm បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​ក្នុង​វ័យ​30​​ឆ្នាំ​ ។
ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កាសែត​អាល្លឺ​ម៉ង់​ កីឡា​ករ​ Philipp Lahm បាន​និយាយ​ថា ៖ «ខ្ញុំ​បាន​ប្រាប់​គ្រូ​បង្វឹក​រួច​ហើយ​ មុន​ការ​ប្រកួត​បាល់​​ទាត់​ពិភព​លោក​ថា ខ្ញុំ​នឹង​​លា​​ឈប់​ពី​ក្រុម​ជម្រើស​ជាតិ​ពេល​បញ្ចប់​ការ​ប្រកួត​នៅ​ប្រេ​  ស៊ីល ។ ឥឡូវ​នេះ​ដល់​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​តាម​ការ​សន្យា​» ។

ចំណែក​ឯ​លោក​ Roman Grill បាន​និយាយ​ថា ទោះ​បី​ Philipp Lahm លា​ឈប់​ពី​ក្រុម​ជម្រើស​​ជាតិ​ក្តី ក៏​គាត់​នៅ​លេង​ឱ្យ​ក្លិប​ Bayern រហូត​ដល់​ឆ្នាំ​២០១៨ ។ កីឡា​ករ​ Philipp Lahm បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​១១៣​លើក ស៊ុត​បាល់​បញ្ចូល​ទី​បាន​៥​  គ្រាប់ ៕