កីឡា​ករ​ ហ្វ្រែង​ ​ឡាំ​ផាត​ ប្តូរ​ដី​​ពី​អង់​គ្លេស​ទៅ​លេង​ឱ្យ​ក្លិប​បាល់​ទាត់​​នៅ​អាមេ​រិក​ម្តង​

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​កាសែត​អង់​គ្លេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២០​ កក្កដា ឆ្នាំ​២០១៣​ បាន​ឱ្យ​ដឹង​ថា អតី​ត​កីឡា​ករ​ក្លិប​ Chelsea ហ្វ្រែង​ ឡាំ​ផាត​ នឹង​ផ្លាស់​ប្តូរ​ទឹក​ដី​ពី​អង់​គ្លេស​ទៅ​អាមេ​រិក​ គឺ​ត្រូវ​លេង​ឱ្យ​ក្លិប​ New York FC ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​អាមេ​រិក​ The Major League Soccer ។ ទាក់​ទង​ទៅ​នឹង​ការ​ចូល​លេង​ឱ្យ​ក្លិប​ New York City FC នេះ​ គេ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​តម្លៃ​ខ្លួន​ និង​រយៈ​ពេល​កុង​ត្រា​នោះ​ទេ ។

ក្លិប​បាល់​ទាត់​ New York City FC ទើប​តែ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៣ ហើយ​ក្លិប​នេះ​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ប្រកួត​​ក្នុង​លីក​របស់​អាមេ​រិក​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​រហូត​ដល់​ខែ​មីនា​ ឆ្នាំ​២០១៥​ ។ ក្នុង​ចន្លោះ​ពេល​នេះ​ កីឡា​ករ​ ឡាំ​ផាត​ នឹង​ចូល​​លេង​ឱ្យ​ក្លិប​ Melbourne City FC ដែល​ជា​ក្លិប​យុវ​វ័យ​របស់​ក្លិប​ New York City FC ។ កីឡា​ករ​ ឡាំ​ផាត បាន​ចំណាយ​ពេល​វេលា​១៣​ឆ្នាំ​នៅ​ជាមួយ​ក្លិប​ Chelsea ជាមួយ​នឹង​ការ​បង្ហាញ​វត្ត​មាន​៤២៩​ លើក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១៤៧​គ្រាប់​៕