​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ អាច​ធ្វើ​ស្ត្រី​មាន​ផ្ទៃពោះ រលូត​កូន​បាន​

​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ អាច​ធ្វើ​ស្ត្រី​មាន​ផ្ទៃពោះ រលូត​កូន​បាន​

​វា​ពិតជា​ពិបាក​ណាស់ ក្នុង​ការស្វែងរក​ថា របស់​ណាខ្លះ ដែល​គម្រាមកំហែង​ដល់ កូន​ក្នុង​ផ្ទៃពោះ​របស់​អ្នក​។ អ្នក​អាច​ដឹងថា អាហារ​ខ្ចប់​ប្លា​ស្ទិច ដែល​ដាក់​កម្តៅ មិនល្អ​ចំពោះ​សុខភាព​, ចុះ​របស់របរ​ផ្សេងៗ​ទៀត​?

​ការសិក្សា​មួយ​ធ្លាប់បាន​បង្ហាញថា កម្ម​ការ​នី​រោងចក្រ​ភាគច្រើន តែងតែ​ជួប​បញ្ហា​សុខភាព ដោយសារតែ​ពួកគេ បាន​ប៉ះពាល់​ទៅនឹង សារធាតុ​គីមី សារធាតុ​ពុល សារធាតុ​ជ័រកៅស៊ូ​ច្រើន អំឡុង​ពេល​ធ្វើការ ដែល​ជា​ហេតុ​ធ្វើឲ្យ​ពួកគេ អាចរ​លូត​កូន​បាន ពេល​មាន​ផ្ទៃពោះ​។​

​សារធាតុ​គីមី​ទាំងនោះ មាន​នៅ​ទី​ណាខ្លះ​?
​ពិតណាស់ សារ​ជា​តុ​គីមី​ខ្លះ ត្រូវបាន​គេ​ប្រើ​ជា​ចាំបាច់ ក្នុង​ការផលិត​ជា​ប្លា​ស្ទិក ដើម្បី​ឲ្យ​វាទន់ មាំ និង​បត់បែន​បាន ដើម្បី​យក​មក​ខ្ចប់​ចំណីអាហារ ដូចជា សំបក​ដបទឹកក្រូច ចាន​ជ័រ ស្លាបព្រា​ជ័រ និង​ថង់​ច្រក​អីវ៉ាន់​ជាដើម​។ សារធាតុ​គីមី​ខ្លះទៀត មាន​នៅក្នុង​ថ្នាំលាប​ផ្ទះ កម្រាល​ឥដ្ឋ កម្រាល​ព្រំ ក្រដាស​បិត​ជញ្ជាំង និង​កាវ​កញ្ជក់ ... ដូច្នេះ អ្នក​គួរ​ចៀសវាង នៅ​ឲ្យ​ឆ្ងាយ​ពី​របស់​ទាំងនេះ តាម​ដែល​អាច​ធ្វើទៅបាន​។ ក្រៅពីនេះ វា​ក៏​អាច​មាន​នៅក្នុង​សាប៊ូ ឡេ​ថែរក្សា​ស្បែក និង​ទឹកអប់​។​ល​។​

​ធ្វើ​ម៉េច​ទើប​ល្អ​?
- ចៀសវាង​ប្រើប្រាស់​គ្រឿងសម្អាង ឬ​ផលិតផល​ថែរក្សា​ស្បែក ដូចជា ទឹកអប់ និង​ឡេ​
- ជ្រើសរើស​ផលិតផល ដែល​មាន​ម៉ាក​សញ្ញា​ត្រឹមត្រូវ និង​តម្លៃ​សមរម្យ ព្រោះ​វា​អាច​មាន​សុវត្ថិភាព ជាង​របស់​ថោក និង​គ្មាន​ស្លាក​សញ្ញា​អ្វី​ទាំងអស់​
- កុំ​ប្រើប្រាស់​ប្លា​ស្ទិក​ឡើងវិញ​ឲ្យសោះ​
- ប្រើ​កែវ​ថ្ម ឬ​ដែក​មិន​ច្រេះ ជំនួស​ឲ្យ​ការ​ប្រើកែវ​ជ័រ​
- កុំ​ប្រើ ឬ​ដាក់​របស់​ជ័រ ទៅ​កម្តៅ​ក្នុង​មីក្រូ​វ៉េវ​
- ញ៉ាំ​បន្លែ​សរីរាង្គ តាម​ដែល​អាច​ធ្វើទៅបាន ពីព្រោះ​សារធាតុ​ជ័រ ឬ​ជាតិគីមី​មួយចំនួន អាច​មាន​នៅក្នុង​ថ្នាំ​បាញ់​បន្លែ ឬ​ផ្លែឈើ​ដែល​អ្នក​ទទួល​ទាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។