សិក្សា៖ សារធាតុគីមី ដែលបានរកឃើញ នៅក្នុងផ្លែចេក ពិតជាជួយ ប្រឆាំងនឹងវីរុស នៃមេរោគអេដស៍

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ថា ក្រុមអ្នកស្រាវជ្រាវ បានរកឃើញនូវរបកគំហើញថ្មីមួយ ដោយបានយកផ្លែចេកទៅធ្វើការពិសោធន៍ និងត្រួតពិនិត្យទៅលើសារធាតុគីមីសរីរាង្គ ហើយបានបញ្ជាក់ថា ផ្លែចេកពិតជាសារធាតុគីមីម្យ៉ាង ដែលអាចជួយ ទប់ស្កាត់វីរុសបានមួយកម្រិតមែន ។

តាមការសិក្សាបានបញ្ជាក់ថា សារធាតុគីមី ដែលមាននៅក្នុងផ្លែចេកមួយផ្លែ វាពិតជាអាចជួយទប់ស្កាត់វីរុសបាន ក្នុងនោះមានវីរុសបង្កជំងឺ អេដស៏ ថ្លើមប្រភេទ C និងផ្តាសាយប្រចាំផងដែរ ។

ការសិក្សាស្រាវជ្រាវថ្មី បានបោះពុម្ពផ្សាយដោយ ទស្សនាវដ្តីកោសិកាសហរដ្ឋអាម៉េរិក ដោយគោលបំណងសំខាន់ផ្តោតលើ សារធាតុប្រតេអ៊ីន ដែលជាសារធាតុគីមីមួយ នៅក្នុងចំណោមសារធាតុផ្សេងៗទៀតនៅក្នុងផ្លែចេក ក្រៅពីសារធាតុស្ករ គឺវាមានតួនាទី ជួយទប់ស្កាត់ពីបណ្តាវីរុសមួយចំនួន និងកោសិកា មួយចំនួនទៀត ។

អស់រយៈពេល០៥ឆ្នាំកន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញថា សារធាតុប្រូតេអ៊ីន ដែលបង្កឡើងដោយសារវីរុសហ៊ីវ តាមជ្រៀតចូលតាមរយៈសារធាតុស្ករ ដែលជាកន្លែងរបស់វីរុសបង្កជំងឺអេដស៍សម្ងំ ហើយបានរារាំងដល់ការ រីកលូតលាស់របស់សាព៌ាង្គកាយ ប៉ុន្តែវាមិនបានផ្តល់បញ្ហាខ្លាំងក្លា ដែលត្រូវ កំណត់នូវការប្រើប្រាស់នោះទេ ។

ពេលឥឡូវនេះ ក្រុមអ្នកវិទ្យាមកពីអាល្លឺម៉ង់ អៀឡង់ កាណាដា ប៊ែលហ្ស៊ិក និងសហរដ្ឋអាម៉េរិក បានបង្ហាញរបាយការណ៍ ហើយពូកគេបានបង្កើតឡើង ដែលជាទម្រង់ថ្មីមួយឈ្មោះថា BanLec  ដោយធ្វើការពិសោធន៍លើសត្វកណ្តុរ ប៉ុន្តែវាមិនបានបង្កឲ្យសត្វកណ្តុរនោះ មានទទួលរងនូវការរលាក និងក្រហល់ ការហាយអ្វីឡើយ៕

ផ្អែកតាមលទ្ធផលពិសោធន៍របស់ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះ ក៏បានអះអាងថា សារធាតុគីមីនោះ ពិតជាជួយទប់ស្កាត់ការបង្កជំងឺទៅជាជំងឺអេដស៏ ថ្លើម ប្រភេទ C និងរោគផ្តាសាយប្រចាំប្រាកដមែន ៕