នំបុ័ង ទម្រង់ជាកប៉ាល់ Titanic លក់ចេញ ក្នុងតម្លៃ ២៣ពាន់ដុល្លារ

ឡុងដ៏៖ កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ មានការដាក់តាំង លក់នូវប្រភេទនំបុ័ងជាច្រើនមុខ ក្នុងនោះមាន នំបុ័ងមួយប្រភេទដែលធ្វើឡើងដោយមានទម្រង់ជាកប៉ាល់ Titanic ហើយត្រូវបានគេដឹងថា លក់ក្នុង តម្លៃ ២៣ពាន់ដុល្លារសហរដ្ឋអាម៉េរិក ឯណោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ថា នំបុ័ងដែលគេផលិតឡើង និង មានទម្រង់ជាកប៉ាល់ Titanic នោះគឺមានរាងសំប៉ែត ដែលរំលេចទៅដោយផ្ទៃទឹក ដែលមាន ប្រវែង៩សង់ទីម៉ែត្រ និងទំហំ១០សង់ទីម៉ែត្រ ជាមួយនឹងទិដ្ឋភាពកូនទូកជួយសង្គ្រោះមួយ ផង ដែរ ។

ការលក់នៅគ្រាដំបូងនៃការចេញនំនេះឡើង គឺតាមការប៉ាន់ប្រមាណនូវតម្លៃរបស់វា គឺចាប់១០,០០០ ផោនឡើងទៅ ស្មើនឹង១៥,៣០០ដុល្លារសហរដ្ឋអាម៉េរិក ។ លោក Andrew Aldridge អ្នកផលិតនំបាននិយាយថា នំនេះមានរំលេចដោយក្រុមអ្នកក្មាន់កាំភ្លើង និងនាវឹក ដែលមានសកម្មភាពជួយសង្គ្រោះ ដែលគេអាចឃើញនៅផ្អែកខាងក្នុង វាពិតជា "តម្លៃខ្លាំងណាស់់សម្រាប់ពិភពលោកចំពោះនំបុ័ងនេះ" ៕