ទម្លាប់​រស់នៅ ៤ យ៉ាង ដែល​ធ្វើឲ្យ​អ្នក “​អាយុ​ខ្លី​” ដោយ​មិន​ដឹង​ខ្លួន​

ទម្លាប់​រស់នៅ ៤ យ៉ាង ដែល​ធ្វើឲ្យ​អ្នក “​អាយុ​ខ្លី​” ដោយ​មិន​ដឹង​ខ្លួន​

​ខ្ញុំ​ចង់​មាន​សុខភាព​ល្អ ហើយ​ខ្ញុំ​នឹង​មាន​សុខភាព​ល្អ ព្រោះ​ខ្ញុំ​ហាត់ប្រាណ​រាល់ថ្ងៃ​, ខ្ញុំ​ញ៉ាំ​បាយ​ថ្ងៃត្រង់ ដើម្បី​ចៀសវាង​អាហារសម្រន់​មិនសូវ​ល្អ​, ខ្ញុំ​កំណត់​ការ​ទទួលទាន​ជាតិ​ស្ករ​បានល្អ​, ខ្ញុំ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ច្រើន ... បើ​ធ្វើ​អញ្ចឹង​បាន​មែន តើ​ខ្ញុំ​ពិតជា​អាច​រស់​បាន​អាយុ ១២០ មែន​ទេ​?

​ចម្លើយ គឺអាច និង​មិន​អាច​។​

​ការចង់បាន​សុខភាព ពិតជា​មាន​ភាពសាំញ៉ាំ និង​មិន​ងាយស្រួល ដូច​អ្នក​គិត​នោះទេ ទោះបីជា​អ្នក​ខិតខំ​ព្យាយាម ធ្វើ​តាម​ចំណុច​ប៉ុន្មាន​ខាងលើ​នេះ​ក៏​ដោយ​។ តើ​វា​បណ្តាល​មកពី​អ្វី​ទៅ​? ពិតណាស់ មាន​កត្តា​ផ្សេងៗ​ទៀត​ជាច្រើន ដែល​អាច​កាត់បន្ថយ អាយុ​របស់​អ្នក​បាន ដូចជា ៖

១. អ្នក​មិន​សូវ​ញ៉ាំ​ហឹរ​
​ពិតណាស់ មនុស្ស​ជាច្រើន មិនសូវ​ចូល​ចិត្តហឹរ ឬ​ល្វីង​ទេ ទើប​ធ្វើឲ្យ​គេ បាត់បង់​សារធាតុ​ជា​ច្រើន​យ៉ាង ដែល​មាន​នៅក្នុង​ម្ទេស ម្រេច​។​ល​។ ដូច្នេះ ចាប់ពី​ពេលនេះ​តទៅ អ្នក​គួរ​ចាប់ផ្តើម​ញ៉ាំ​ហឹរ ឬ​ញ៉ាំ​អាហារ ដែល​អ្នក​មិន​ធ្លាប់​ញ៉ាំ​ពីមុន​មក​ហើយ​។​

២. អ្នក​ចំណាយពេល នៅ​ម្នាក់ឯង​ច្រើនពេក
​មនុស្ស​ដែល​មិនសូវមាន ទំនាក់ទំនង​ច្រើន​ក្នុងសង្គម នឹង​ប្រឈមមុខ​ជាមួយ​ការស្លាប់ លឿន​ជាង​មនុស្ស​ដែល​មាន គេ​រាប់អាន​ច្រើន​។ ការ​នៅ​ម្នាក់ឯង អាច​បង្កើន​ការ​ប្រឈម​នឹង ការស្លាប់​មុន​អាយុ រហូតដល់ ២៦ ភាគរយ​។​

៣. អ្នក​អង្គុយ ច្រើន​ជាង​ឈរ​
​ការ​អង្គុយ គឺជា​អ្វី​ដែល​យើង​មិន​អាច​ចៀសវាង​បាន នៅ​កន្លែងធ្វើការ ហើយ​ពេល​ខ្លះ អ្នក​ត្រូវ​អង្គុយ​យូរ ក្នុង​សីតុណ្ហភាព​ក្តៅ​ទៀតផង​។ រយៈពេល​នៃ​ការ​អង្គុយ​មុខ​កុំព្យូទ័រ ក៏​កើន​ឡើង​ទៅ​តាម​ការងារ​ផងដែរ​។ ការសិក្សា​បាន​បង្ហាញថា ការ​អង្គុយ​យូរពេក អាច​បង្កើន​គ្រោះថ្នាក់​ជាច្រើន ទៅ​នឹង​ការស្លាប់ ដោយសារ​ជំងឺ​បេះដូង ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺមហារីក​។​

៤. អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​
​ការ​គេង គឺជា​អ្វី​ដែល​ត្រូវការ​ចាំបាច់​បំផុត ដើម្បី​ធ្វើឲ្យ​រាងកាយ មាន​ភាពស្រស់ថ្លា និង​រស់​រវើក​។ ការ​គេង​មិនបាន​គ្រប់គ្រាន់ ងាយ​នឹង​ធ្វើឲ្យ​អ្នក​ឈឺ និង​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន ដោយ​មិន​ដឹង​ខ្លួន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។