ក្រុមកីឡាករ-កីឡាការិនីវ័យក្មេង ផ្នែកប៉េតង់ ចេញទៅថៃព្រឹកនេះ

ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាប៉េតង់ជម្រើសជាតិកម្ពុជា វ័យក្មេងអាយុក្រោម១៧ឆ្នាំ ដែលដឹកនាំដោយលោក Somay Sokea បានចេញដំណើរទៅប្រកួតដណ្តើមពានរង្វាន់ពិភពលោក ឆ្នាំ២០១៥ នៅប្រទេសថៃ នាព្រឹកម៉ោង ៨៖៣០នាទី ថ្ងៃអាទិត្យ ទី២៥ ខែតុលា ។

ការចេញដំណើររបស់ក្រុមទី១នេះផងដែរ គឺមានកីឡាករវ័យក្មេង៣រូបរួមមាន មួង ទិត្យម៉ាណែត, ទីវ រដ្ឋា, ផង់ ហាស់ សិទ្ធិទេវរាជ និងកីឡាការិនី១រូបគឺ ស្រ៊ាង សុរ៉ាឃីម ដែលនឹងចាប់ផ្តើមការប្រកួតនាថ្ងៃទី២៦ តុលាស្អែកនេះហើយ មុន ពេលក្រុមទី២ឈុតធំ នឹងចេញដំណើរនៅថ្ងៃទី២៩ តុលាចុងខែនេះ ។

សូមបញ្ជាក់ដែរថា ក្នុងយុទ្ធនាការប្រកួតនេះដែរ គឺកម្ពុជា ប្រកួតដណ្តើមយកមេដាយបន្ថែមទៀតនៅលើឆាកអន្តរជាតិ និងការពារតំណែង ជើងឯកមេដាយមាស ដែលកីឡាការិនីប៉េតង់កម្ពុជាអ្នកស្រី កែ ឡេង បានឈ្នះនៅប្រទេសបារាំង កាលពីចុងឆ្នាំ២០១៣ផងដែរ ៕

ក្រុមកីឡាករ-កីឡាការិនីវ័យក្មេង ផ្នែកប៉េតង់ ចេញទៅថៃព្រឹកនេះ

ក្រុមកីឡាករ-កីឡាការិនីវ័យក្មេង ផ្នែកប៉េតង់ ចេញទៅថៃព្រឹកនេះ