បើក​ការ​ប្រកួតប្រណាំង​កង់​និង​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រា​តុង​ឋានសួគ៌​បូកគោ​លើក​ទី​2

ខេត្តកំពត ៖ ថ្ងៃ​ទី​២៣ និង​២៤ តុលា ឆ្នាំ​២០១៥ នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ មាន​រៀបចំ​ការ​ប្រកួតប្រណាំង​កង់ និង​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ឋានសួគ៌​បូកគោ​នៅ​បរិវេណ​ភ្នំ​បូកគោ ។ លោក កែវ សិទ្ធ នាយក​ផ្នែក​លក់​នៃ​ព្រឹត្តិការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា អ្នកចូលរួម​មាន​ចំនួន​ប្រមាណ​១៥០​នាក់ ដោយ​ភាគច្រើន​ជា​បុរស​សម្រាប់​ប្រណាំង​កង់ ខណ​:​អ្នកចូលរួម​រត់ប្រណាំង​មាន​ចំនួន​ជិត​៨០០​នាក់ ។

ការ​ប្រកួតប្រណាំង​កង់​ចែក​ជា​៥​ពូ​ល​ផ្សេង​ៗ​គ្នា (A-៥១​គីឡូម៉ែត្រ​, B-៣៤​គីឡូម៉ែត្រ​, C-៣៤​គីឡូម៉ែត្រ​សម្រាប់​វ័យចាស់ និង​នារី​, D-១៧​គីឡូម៉ែត្រ​, E-១៧​គីឡូម៉ែត្រ​សម្រាប់​នារី​, F-១០​គីឡូម៉ែត្រ​សម្រាប់​វ័យក្មេង​) ។ ពូ​ល A ប្រព្រឹត្ត​ទៅ​ចំនួន​៣​ជុំ ពូ​ល B, C ២​ជុំ ពូ​ល D, E និង F ១​ជុំ ។

បន្ទាប់​ពី​ការ​ប្រណាំង​យ៉ាង​ស្វិតស្វាញ​លើ​ចម្ងាយ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​អស់​រយៈពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ទី​២៣​តុលា ការ​ប្រណាំង​កង់​បាន​បញ្ចប់​ទៅ​ដោយ​រលូន នៅ​វេលា​ម៉ោង​២​រសៀល ដោយ​លទ្ធផល​ម្ចាស់​ជើងឯក​ពូ​ល A បាន​ទៅ​លើ​កីឡាករ សេង ឃៀង ខណៈ​លេខ​២​បាន​ទៅ​លើ​កីឡាករ ហុង ចាន់​មក​រា ។ រីឯ​កីឡាករ សេង សីហា ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ លេខ​៤ បាន​ទៅ​លើ​កីឡាករ យឿ​ន ភី​យុទ្ធ និង​លេខ​៥ បាន​ទៅ​លើ​កីឡាករ ស៊ី​មុន ហ្គា​ឌៀ​ន ។

 សម្រាប់​ពូ​ល B ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​កីឡាករ គឹ​ម ចាន់​ថន លេខ​២ បាន​ទៅ​លើ​កីឡាករ ញ៉ុ​ង លេង លេខ​៣ កីឡាករ ហ៊ុត ឡូយ​រស្មី លេខ​៤ កីឡាករ ភុ​ត សា​រ៉ាត់ និង​លេខ​៥ បាន​ទៅ​លើ​កីឡាករ គឹ​ម យូ​រ៉ា​ន់ ។

ពូ​ល C ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​លើ​កីឡា​រករ ភា​រី យ៉េ​សកា​ទ្រី លេខ​២ កីឡាករ បូ​ប៊ី វី​សើ​រ៉​ល លេខ​៣ កីឡាករ វង្ស ឈិង​ឆូវ លេខ​៤ កីឡាករ វង្ស ខ័​ណ្ឌ​ពៅ និង​លេខ​៥ បាន​ទៅ​លើ​កីឡាករ សុខ ប៊ុ​ន​ណា ។

ពូ​ល D កីឡាករ ភុ​ត មក​រា ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ កីឡាករ ប៊​យ តុលា  លេខ​២ កីឡាករ សន វី​រ៉ា​ក់ លេខ​៣ កីឡាករ ហុយ ចាន់​ថុ​ល លេខ​៤ និង​ចំណាត់ថ្នាក់​លេខ​៥ បាន​ទៅ​លើ​កីឡាករ នី ឈុ​ន​ឡេ​ង ។

ពូ​ល E ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​កីឡាការិនី ហេង ស៊ីវ​ឡេ​ង លេខ​២ កីឡាការិនី ហេង ស៊ីវ​ហ្គេ​ច លេខ​៣ កីឡាការិនី ភុ​ម ស៊ី​ណា លេខ​៤ កីឡាការិនី ធុន ស្រី​អូន និង​លេខ​៥ បាន​ទៅ​លើ​កីឡាការិនី ក្លៀ​រ៉ា បេ​ខ័​រ ។

ពូ​ល F ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​កីឡាករ សំ មា​រ៉ា​ភី លេខ​២ កីឡាករ វង្ស ឈុ​ន​ហេង លេខ​៣ កីឡាករ រ៉ែ​ន កាឡាស់ លេខ​៤ កីឡាករ ស្មី ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ និង​លេខ​៥ បាន​ទៅ​លើ​កីឡាការិនី អៀ វី​លេ​ម ។

សម្រាប់​ប្រាក់​រង្វាន់​កីឡាករ​កីឡាការិនី ដែល​ជា​ម្ចាស់​ជើងឯក ទទួល​បាន​ពាន​១ មេដាយ​១ អម​នឹង​ប្រាក់​រង្វាន់​មួយ​ចំនួន​ទៀត ចំណែក​ចំណាត់ថ្នាក់​លេខ​២ ដល់​លេខ​៥ ទទួល​បាន​មេដាយ​ម្នាក់​មួយ និង​ប្រាក់​លើកទឹកចិត្ត​មួយ​ចំនួន ។

រីឯ​ការ​រត់ប្រណាំង ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា មាន​អ្នកចូលរួម​ជិត​៨០០​នាក់ ចែក​ចេញ​ជា​វិញ្ញាសា​៣​គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និ​២១​គីឡូម៉ែត្រ ។

ចំពោះ​លទ្ធផល សម្រាប់​វិញ្ញាសា​២១​គីឡូម៉ែត្រ កីឡាករ ម៉ា វី​រ៉ូ បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១​ផ្នែក​បុរស ខណៈ​លេខ​១​ផ្នែក​នារី បាន​ទៅ​លើ​កីឡាការិនី អៀរ​ឡង់ Jill Hamill ។ កីឡាករ​អង់គ្លេស Neil Burns និង​កីឡាការិនី​បារាំង Veronique Messina ទទួល​បាន​លេខ​២ ខណៈ​នាយ យ៉ា​ន ជនជាតិ​បារាំង និង​ជា​អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​ថ្មី​ៗ​ផង​ដែរ​នោះ ស្ថិត​នៅ​ចំណាត់​លេខ​៣ ជាមួយ​កីឡាការិនី​កា​ណា​ដា Denise Reesor ។

ក្នុង​វិញ្ញាសា​១០​គីឡូម៉ែត្រ កីឡាករ កង ធឿ​ន ជា​ម្ចាស់​ជើងឯក​ផ្នែក​បុរស ហើយ​កីឡាការិនី​អា​មេ​រិ​ក Olivia Harrow ទទួល​បាន​ជ័យ​លា​ភី​ផ្នែក​នារី ។ អត្ត​ព​លិ​ក​កម្ពុជា កីឡាករ ឈុ​ន ប៊ុ​ន​ធឿ​ន និង​កីឡាការិនី ហេង ម៉ី​ជូ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ ហើយ​លេខ​៣ បាន​ទៅ​លើ​កីឡាករ​បារាំង Christian Debenath និង​កីឡាការិនី​អា​មេ​រិ​ក Tanya Peitay ។

សម្រាប់​វិញ្ញាសា​៥​គីឡូម៉ែត្រ កីឡាករ ដេ​ត សុវណ្ណ ភូមិន្ទ ជាប់​ជ័យ​លា​ភី​លេខ​១ ផ្នែក​បុរស ចំណែក​កីឡាការិនី​អា​មេ​រិ​ក Izzy Izzard ទទួល​បាន​លេខ​១​ផ្នែក​នារី ។ ចំពោះ​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣ អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើម​បាន​ទាំង​ផ្នែក​នារី និង​បុរស ។

បន្ថែម​ពីលើ​នេះ អត្ត​ព​លិ​ក​កម្ពុជា​បី​រូប​ដណ្តើម​បាន​ជ័យ​លា​ភី​លើ​វិញ្ញាសា​រត់ប្រណាំង​៣​គីឡូម៉ែត្រ ដោយ​កីឡាករ ថៃ សុគន្ធ បាន​លេខ​១ កីឡាករ យ៉ា​ត សុ​ភ័ក្ត្រ បាន​លេខ​២ និង​កីឡាករ ញ៉​រ គឹ​ម​សី បាន​លេខ​៣ ៕