ក្មេង​ប្រុស​ ២នាក់ ​បង​ប្អូន ​ទ្រាំនឹង​ជីដូន ​វាយ​ធ្វើ​បាបរាល់​ថ្ងៃ​លែង​បាន រត់​មក​ដេក​ តាម​តូប ​សំយាប​ផ្សារ

ខេត្តរតនគិរី ៖ ក្មេងប្រុស​ពីរ​នាក់​បងប្អូន​បង្កើត​គ្មាន​ទីពឹង​មក​ស្នាក់​នៅ​ជាមួយ​ជីដូន​បាន​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ​ត្រូវ​ទទួល​រង​ការ​វាយ​ធ្វើបាប​ពី​ជីដូន ​ទ្រាំ​មិន​បានពួក​គេ​ក៏​រត់​ចេញពីផ្ទះ​មក​ស្នាក់​នៅ​តាម​តូប​សំ​យាប​ផ្សារ​មួយ​យប់ ​ហើយ​ត្រូវ​បាន​អ្នក​រត់​តាក់​ស៊ីនាំ​យក​មកប្រ​គល់​ឱ្យ​អង្គការ​អា​ដ​ហុ​ក​ដើម្បី​​​ជួយ​សង្គ្រោះ​បន្ត​។

ហេតុការណ៍​​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​០៨​ព្រឹក ​​ថ្ងៃ​ទី​១៤ ​តុលា​ ​២០១៥ ​ស្ថិត​ក្នុង​ភូម​អភិវឌ្ឍ​ន៍ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​។

​​តាម​ប្រភព​បានឱ្យ​ដឹង​ថា ​ក្មេង​ប្រុស​ទាំង​ពីរ​នាក់​នោះ​ ​​ឈ្មោះ​អើត​ ប៊ុ​ន​ណេ​ត​ អាយុ​១២​ឆ្នាំ​ ធ្លាប់​រៀន​បាន​ថ្នាក់​ទី​០២ ​ត្រូវជា​បង​ និង​​ឈ្មោះ​អើត​ ប៊ុ​ន​ណា​ង ​អាយុ​៨​ឆ្នាំ​ ជា​ប្អូន​បាន​រៀន​ថ្នាក់​ទី​០១​។

​បើ​តាម​ការ​រៀបរ​ប់​របស់​ក្មេង​ទាំង​ពីរ​នាក់​នោះ​បានឱ្យ​ដឹង​ថា ​រូបគេ​ទាំង​ពីរ​នាក់​បងប្អូន​មាន​ឪពុកចុង​ឈ្មោះ​អើត ​រស់នៅ​ខេត្តសៀមរាប​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​រហូត​កើត​ជំងឺ​សរសៃ​ប្រាសាទ​ទៅ​ហើយ​ និង​ម្តាយ​ឈ្មោះ​នូ​ រស់នៅ​ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។

ក្មេង​ទាំង​ពីរ​នាក់​បន្ត​ទៀត​ថា ​ខ្លួន​ទាំង​ពីរ​នាក់​បងប្អូន​ធ្លាប់​បាន​រស់នៅ​ជាមួយ​បងប្អូន​ជីដូនមួយ​ឈ្មោះ​ណា​រី​ ​នៅ​ក្នុង​ខេត្ត​ព្រះ​វិ​ហារ​មុន​ពេល​មក​ស្នាក់​នៅ​ជាមួយ​ជីដូន​ក្នុង​ខេត្តរតនគិរី​នេះ​។ ជីដូន​ឈ្មោះ​យាយ​សៀន ​និង​ជីតា​ រស់នៅ​ភូមិ​ថ្មី​ សង្កាត់​ឡា​បាន​សៀ​ក ​ក្រុង​បាន​លុង​។

ក្មេង​នោះ​បន្ត​ថា​ ពួក​គេ​រស់នៅ​ជាមួយ​ជីដូន​​​បាន​រយៈពេល​មួ​យស​ប្តា​ហ៍ទទួល​រង​ការ​វាយ​ធ្វើបាប​រាល់ថ្ងៃ​ ហើយ​នៅ​យប់​ថ្ងៃ​ទី​១៣​នោះ​ គាត់​បាន​វាយ​នឹង​រំពាត់​ឈើ រួច​យក​កាំបិត​ឆូត​មុខរូប​គេ​​ជា​បង​​​ទៀត​ផង
ទើប​​​​គេ​​សំរេចចិត្ត​នាំ​ប្អូន​មក​ដេក​នៅ​តាម​តូប​សំយាប​ផ្សារ​បែប​នេះ​តែ​ម្តង ។ ​នៅ​យប់​នោះ​ក៏​មាន​ក្មេង​អ្នក​ផ្ទះ​ក្បែរ​ផ្សារ​នោះ​មក​ធាក់រូប​គេ​មួយ​ជើង​ ហើយវាយ​ប្អូន​ចំ.ពោះ​មួយ​ស្បែកជើង​ទៀត​ផង​ ប៉ុន្តែ​រូប​គេ​​មិន​បាន​ស្គាល់​មុខ​​​ទេ​។

​​ក្មេងរង​គ្រោះ​បាន​ប្រាប់​បន្ត​ថា ​បងស្រី​របស់​ខ្លួន​នៅ​បំរើ​ការងារ​នៅផ្ទះ​អ្នកលក់​ជ​រ័​ ប៉ុន្តែ​រូប​គេ​មិន​ស្គាល់​ផ្ទះ​នោះ​ទេ​។ ប៉ុ​ន្តែបើ​តាម​ការ​បំភ្លឺ​ពី​លោក​សៀង​ ញុិ​ក ​អាយុ​៦៩​ឆ្នាំ​ ជា​ជីតា​របស់​ក្មេង​ប្រុស​ទាំង​២​បាន​ប្រាប់​ថា ​ពុំ​មាន​​​អ្នកណា​វាយ​ធ្វើបាប​នោះ​ទេ​ ស្នាម​នៅ​លើ​មុខ​ គឺ​ពួក​គេ​ប្រឡែង​គ្នា​មុត​ដោយ​ខ្លួនឯង​ ហើយ​តា​សៀង​ ញុិ​ក បាន​ប្រាប់​ថា​ ម្តាយ​ក្មេង​នោះ​មាន​ប្តី​ទី​០៥​ហើយ​ ប្តី​ចុង​ក្រោយ​នេះ​ពិការ​ជើង​ម្ខាង​ទំនង​ប្រហែលជា​លែងលះ​គ្នា​ព្រោះរ​ត់ទៅ​ខេត្តសៀមរាប​ជាង​មួយ​ខែ​ទៅ​ហើយ ​ឯ​ម្តាយ​របស់ពួក​គេ​មានមុខ​របរ​ធ្វើ​កម្មករ​កន្លែង​លក់​ជ​រ័​ទឹក​នៅ​ខេត្តស្ទឹងត្រែង​ តែ​ពេល​នេះ​កំពុង​ឆ្លងទន្លេ​(​កើតកូន​ខ្ចី​)​នៅ​ឯ​ស្រុក​ចំការលើ​ឯ​ណោះ​។

​​គេ​សង្កេត​ឃើញ​នៅ​កន្លែង​ស្នាក់​ការ​អា​ដ​ហុ​ក​យាយ​សឿ​ន​មិន​បាន​មក​បំភ្លឺ​ទេ​ គឺ​តា​​សៀង ​មក​ម្នាក់ឯង​។ ប​ច្ចុ​ប្ប​ន្នក្មេង​ទាំង​ពីរ​នាក់​កំពុង​ស្នាក់​នៅ​ជាមួយ​​អង្គការអា​ដ​ហុ​កប​ណ្តោះ​អាស​ន្នដោយ​មានការ​យក​ចិត្ត​ទុកដាក់​ហូ​ប​ចុក​សំអាត​កាយ ហើយ​​​​​មន្ត្រី​អា​ដ​ហុ​កបាន​ពិគ្រោះ​យោបល់​ដើម្បី​បំ​រុ​ង​ប្រគល​ជូន​អង្គការសង្គ្រោះ​កុមារ​(sos) ប្រចាំ​ខេត្តរតនគិរី​មើលថែ​បន្ត​ដែរ ​តែ​មណ្ឌល​នោះ​មានឈ្មោះ​ពេញ​អស់​ទៅ​ហើយ​មិន​អាច​ទ​ទួល​យក​បន្ត​ទៀត​បាន​ទេ​ ពេល​នេះអង្គ​ការ​​កំពុង​ស្រាវជ្រាវ​ឱ្យ​សាច់​ញាតិ​ខាង​ម្តា​យមក​ទទួលយក​ត្រឡប់​ទៅ​ស្រុក​វិញ​៕

ផ្តល់សិទ្ធដោយ