Manchester Derby: យក​ Man Utd ឬ​ Man City យប់​នេះ?

Manchester Derby: យក​ Man Utd ឬ​ Man City យប់​នេះ?

ក្រុម​បិសាច​ក្រហម Manchester United នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Old Trafford ​ដើម្បី​ប្រកួត​ Manchester Derby (ក្រុម​​នៅ​ក្នុង​ទីក្រុង​​ជាមួយ​គ្នា) ប៉ះ​​​​មេឃ​ខៀវ​ Manchester City ​ក្នុង​ការ​ប្រកួត Premier League នា​វេលា​ម៉ោង​០៩:០៥​នាទី​យប់​នេះ។

 

Manchester Derby: យក​ Man Utd ឬ​ Man City យប់​នេះ?

 

​មេឃ​ខៀវ ត្រូវ​ការ​ជ័យ​ជម្នះ​ដាច់​ខាត ដើម្បី​អាច​យក​តំណែង​កំពូល​តារាង ពី​កាំភ្លើង​ធំ Arsenal វិញ ​ខណៈ​ដែល​​បិសាច​ក្រហម ​ក៏​ត្រូវ​៣​ពិន្ទុ​ដូច​គ្នា ដើម្បី​ចង់​ប្រជែង​យក​ជើង​ឯក។ ដូច្នេះ​ចាំ​មើល​ថា ការ​ប្រកួត​ធំ ដ៏​ក្ដៅ​គគុក​នេះ ក្រុម​ណា​នឹង​ឈ្នះ?

 

​សម្ដី​អ្នកចាត់ការ៖

 

Manchester Derby: យក​ Man Utd ឬ​ Man City យប់​នេះ?

 

​Louis van Gaal អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម បាន​និយាយ​មុន​ប្រកួត​ធំ​នេះ​ថា៖ “យើង​មាន​ពេល​តិច​ជា​ Manchester City ១​ថ្ងៃ ដើម្បី​ត្រៀម​ខ្លួន ដូច្នេះ​វា​ជា​រឿង​ពិបាក។ ខ្ញុំ​គិត​ថា សម្រាប់​អ្នកគាំទ្រ វា​ពិត​ជា​អារម្មណ៍​មួយ​ដ៏​ក្ដុកក្ដួល​បំផុត​​ក្នុង​ការ​ប្រកួត​នេះ។ ក្រុម​​ណា​ជើង​ឯក យើង​នឹង​ដឹង នៅ​ខែ​ឧសភា។ ប៉ុន្តែ​នេះ​ជា​ជំហាន​ធំ​មួយ បើ​យើង​អាច​ឈ្នះ”។

 

Manchester Derby: យក​ Man Utd ឬ​ Man City យប់​នេះ?

 

រីឯ​ Manuel Pellegrini អ្នកចាត់ការ​ក្រុម​​មេឃ​ខៀវ វិញ​បាន​និយាយ​​ថា៖ “ខ្ញុំ​អាច​និយាយ​​បាន​ថា នេះ​ជា​ការ​ប្រកួត​ ដើម្បី​យក​៦​ពិន្ទុ ព្រោះ​វា​ជា​ការ​ប្រកួត​លេង​ទល់​នឹង​ក្រុម ដែល​នៅ​ក្រោម​យើង។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ប្រកួត ដើម្បី​កាត់​ក្ដី​រក​ជើង​ឯក​ទេ។ យើង​កំពុង​តែ​មាន​ទម្រង់​លេង​ល្អ បើ​យើង​ឈ្នះ​ យើង​នឹង​បន្ត​ឈរ​កំពូល​តារាង​ទៀត។ ​ប៉ុន្តែ​រឿង​ដែល​សំខាន់ គឺ​យើង​មិន​ត្រូវ​ ធ្វើ​ឲ្យ​កំហុស​កើត​​មាន​ឡើង”។

 

​ជើង​កីឡាករ៖

 

Manchester Derby: យក​ Man Utd ឬ​ Man City យប់​នេះ?

 

ម្ចាស់​ផ្ទះ​ Man Utd ពុំ​មាន​បញ្ហា​កីឡាករ​របួស​ថ្មី​អ្វី​ទេ ក្រៅ​ពី​ Ashley Young (របួស​កំភួន​ជើង), Paddy McNair (ជំងឺ​ថ្លើម) និង​ Luke Shaw (បាក់​ជើង)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ បិសាច​ក្រហម អាច​ជា៖ De Gea; Darmian; Jones, Smalling, Rojo; Carrick, Schneiderlin; Martial, Herrera, Mata; Rooney។

 

Manchester Derby: យក​ Man Utd ឬ​ Man City យប់​នេះ?

 

ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Man City វិញ នឹង​អវត្តមាន​កីឡាករ​សំខាន់​ជា​ច្រើន​ ដែល​​​មាន​បញ្ហា​របួស​ដូច​ជា David Silva, Sergio Aguero, Gael Clichy, Samir Nasri និង​ Fabian Delph ខណៈ​ដែល​ Vincent Kompany ​ក៏​លោក​ Pellegrini ​ពុំ​ទាន់​បញ្ជាក់​ថា អាច​នឹង​ជាប់​ជម្រើស​ដំបូង​វិញ ឬ​អត់​ដែរ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​មេឃ​ខៀវ អាច​ជា៖ Hart; Kolarov, Kompany, Mangala, Sagna; Fernandinho, Toure; De Bruyne, Sterling, Navas; Bony។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Man City ឈ្នះ​៦​ដង ក្នុង​ការ​ប្រកួត​ Manchester Derbies ៨​ដង​ចុង​ក្រោយ ​និង​ចាញ់​២​ដង ប៉ុន្តែ​ពួកគេ​ឈ្នះ​ Man Utd តែ​៦​ដង​ប៉ុណ្ណោះ ក្នុង​ការ​ជួប​គ្នា​៤២​ដង​ចុង​ក្រោយ។

 

Man City ឈ្នះ​ស្វែង​រក​ជ័យ​ជម្នះ​លើក​ទី​៥០ ក្នុង​ការ​ប្រកួត​ Manchester Derby នេះ​ បន្ទាប់​ពី​ពួក​គេ ​ធ្លាប់​ឈ្នះ​៤៩ ស្មើ​៥០ និង​ចាញ់​៦៩។

 

Man Utd ឈ្នះ​១៧​ដង ក្នុង​ការ​ប្រកួត​ Premier League ក្នុង​ទឹក​ដី​ខ្លួន​ឯង​​២៣​ដង ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Louis van Gaal (ស្មើ៣ ចាញ់៣) ហើយ​បើ​គិត​ជា​ភាគ​រយ​គឺ ឈ្នះ​៧៤%។

 

Wayne Rooney ​ស៊ុត​ចូល​១១​គ្រាប់​ ក្នុង​ការ​ប្រកួត​ Manchester Derby គ្រប់​ការ​ប្រកួត​កន្លង​មក និង​ច្រើន​ជាង​​កីឡាករ​ណាៗ​ទាំង​អស់ ​ហើយ​ក៏​គ្មាន​កីឡាករ​រូប​ណា ស៊ុត​ច្រើន​ជាង​កីឡាករ​រូប​នេះ នៅ​ Premier League ក្នុង​វ័យ​ក្រោម​៣០​ឆ្នាំ​​ដែរ ពោល​គឺ​ប្រធាន​ក្រុម​បិសាច​ក្រហម​រូប​នេះ ស៊ុត​បាន​១៨៧​គ្រាប់​ហើយ៕

 

ព្យាករណ៍​គូ​នេះ​គឺ៖ Manchester United ២-១ Manchester City, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

គូ​ទាំង​អស់​យប់​នេះ​គឺ៖

 

Manchester Derby: យក​ Man Utd ឬ​ Man City យប់​នេះ?

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ sportsmole