​កូន គឺជា​អ្វី ដែល​អ្នក​បាន​ញ៉ាំ Your Child Is What You Eat

​កូន គឺជា​អ្វី ដែល​អ្នក​បាន​ញ៉ាំ Your Child Is What You Eat

​ខ្ញុំ​ទើបតែ​សួរ​គ្រូពេទ្យ​ជំនាញ​ថា​តើ ចំណីអាហារ ឬ​អាហារ​ចិញ្ចឹម​បែបណាខ្លះ ដែល​ខ្ញុំ​អាច​ញ៉ាំ​បន្ថែម បន្ទាប់​ពី​សម្រាលកូន​រួច​។ ពិតណាស់ ចម្លើយ​ដែល​ខ្ញុំ​ទទួលបាន​គឺ បន្លែ ផ្លែឈើ និង​អាហារ​សម្បូរ​ជីវជាតិ ... ដែល​មិនមែន​ជា ទឹកក្រូច ប័រ​ហ្គ័​រ ភីហ្សា កាហ្វេ ឬ​នំ​ដូណាត់​ឡើយ​។​

​ពីមុន គេ​ណែនាំ​ថា អ្នក​អាច​ញ៉ាំ ៨០/២០ គឺ​អាហារ​មាន​សុខភាព​ល្អ ៨០ និង​អាហារសម្រន់​មិនសូវ​មាន​សុខភាព ២០ ប៉ុន្តែ ពី​ពេល​នេះ​ទៅ អ្នក​គួរតែ​ញ៉ាំ​ឲ្យបាន ១០០/០ នៃ​ចំណីអាហារ​មាន​សុខភាព​ល្អ​។​

"​កូន គឺជា​អ្វី ដែល​អ្នក​បាន​ញ៉ាំ Your child is what you eat." មានន័យ​ថា បើ​ស្រឡាញ់​កូន អ្នក​ត្រូវ​ចេះ​ជ្រើសរើស​ចំណីអាហារ ដែល​មាន​សុខភាព​ល្អ ដើម្បី​ញ៉ាំ សម្រាប់​សុខភាព​អ្នក និង​កូន​។ ការអប់រំ​មួយ បានបង្ហាញ​រូបភាព​បែប​ចំអក ៖ ទារក​បៅដោះ​ម្តាយ តែ​ត្រូវបាន​ប្តូរ​ជា ចំណី​អាហារ​ដែល​មិនល្អ សម្រាប់​បំបៅកូន​ទៅវិញ ដូច​ជា​អ្វី​ដែល​ម្តាយ​ចូលចិត្ត​ញ៉ាំ ដូចជា នំ​ដូណាត់ ទឹកក្រូច និង​ប័​រហ្ក័រ ...​។​

​កូន គឺជា​អ្វី ដែល​អ្នក​បាន​ញ៉ាំ Your Child Is What You Eat

​សារ​បង្កប់​នៅក្នុង​រូបភាព គឺ​ចង់​បង្ហាញថា អាហារ​ដែល​ល្អ និង​អាក្រក់ ដែល​អ្នក​បាន​ញ៉ាំ នឹង​ផ្ទេរ​ទៅ​ឲ្យ​កូន​របស់​អ្នក​ទាំងអស់ តាមរយៈ​ទឹកដោះ​។​
​គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ថា គ្រប់​ពេល​ដែល​អ្នក​ញ៉ាំ​ទឹកក្រូច និង​ប័​រហ្ក័រ គឺ​កូន​របស់​អ្នក កំពុងតែ​ប្រឈមមុខ​នឹង ជំងឺ​ធាត់​លើស​ទម្ងន់ និង​ជំងឺ​ផ្សេងៗ​ទៀត នៅ​ថ្ងៃ​ខាងមុខ ហើយ​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ ពិតជា​អាច​ការពារ​កូន​អ្នក ពី​បញ្ហា​សុខ​ភាព​ផ្សេងៗ​បាន​មែន​។​

​ការអប់រំ​ម្តាយ ពិត​ជា​សំខាន់​ណាស់ អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាលកូន​រួច​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។