ចៅ​ក្រម​តុលាការ​ក្រុង​ភ្នំ​ពេញ​បង្គាប់​ឲ្យ​មេធាវី​លោក​ ហុង ​សុខហួរ​ ដាក់​ភស្តុតាង​បន្ថែម​

ចៅ​ក្រម​តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពីថ្ងៃ​ទី២២​ខែ​តុលា​កន្លង​ទៅ ​បាន​ចេញ​ដីការ​បង្គាប់​ឲ្យ​មេ​ធាវី​ការពារ​ក្តី​លោក ​ហុង សុខហួរ ​សមា​ជិក​ព្រឹទ្ធ​សភា​គណបក្ស​សម​រង្ស៊ី ​ដាក់​ភស្តុតាង​បន្ថែម​ ឲ្យ​បាន​មុន​ថ្ងៃទី៣០​ខែ​តុលា​ខាង​មុខ​នេះ។​ ប៉ុន្តែ​មេធាវី​ការ​ពារ​ក្តី​ គឺ​លោក ​ជួង ​ជូងី បាន​បដិ​សេធ​ ដាក់​ភស្តុតាង​បន្ថែម​ និង​រក្សា​ជំហរ​ស្នើ​សុំ​ឲ្យ​តុលាការ​តភ្ជាប់​អ៊ីន​ធឺណែត ​នៅ​ក្នុង​បន្ទប់​សវនាការ​ ។