បទ​ចម្រៀង​ថ្មី​របស់​ Justin Bieber ​​គឺ​ចង់​សូមទោស​​ដល់​​ Selena Gomez ?

បទ​ចម្រៀង​ថ្មី​របស់​ Justin Bieber ​​គឺ​ចង់​សូមទោស​​ដល់​​ Selena Gomez ?

តារា​ចម្រៀង​វ័យ​ ២១​ ឆ្នាំ​ Justin Bieber បាន​ចេញ​បទចម្រៀង​ថ្មី​មួយ​ទៀត​ហើយ ​ដែល​មាន​ចំណង​ថា​ “Sorry” កាល​ពី​ថ្ងៃ​ទី​២២​​ខែ​តុលា​កន្លង​ទៅ​នេះ។
 
បទ​ចម្រៀង​ថ្មី​របស់​ Justin Bieber ​​គឺ​ចង់​សូមទោស​​ដល់​​ Selena Gomez ?
 
ការ​ចេញ​នូវ​បទចម្រៀង​ថ្មី​មួយ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា​អ្នក​សារព័ត៌មាន​មួយ​ចំនួន​យល់​ថា ​នេះ​គឺ​ជា​សារ​​បង្ហាញ​ពី​ការ​សូមទោស​មួយ​ដែល​តារា​ចម្រៀង​សញ្ជាតិ​កាណាដា​រូប​នេះ​ចង់​ផ្ញើ​ទៅ​កាន់​អតីត​មិត្ត​ស្រី​របស់​ខ្លួន​ Selena Gomez។ មូល​ហេតុ​ដែល​គេ​យល់​ឃើញ​ដូច​នេះ​ ព្រោះ​តែ​អត្ថន័យ​នៃ​បទ​ចម្រៀង​​ថ្មី​នេះ​គឺ​ រៀបរាប់​ពី​កំហុស​ដែល​បុរស​ម្នាក់​​បាន​សាង​ពី​មុន​មក​ ទាម​ទារ​សូម​ឲ្យ​មាន​ការ​អភ័យ​ទោស និង​ផ្ដល់​ឱកាស​ឲ្យ​ជា​លើក​ទី​ពីរ។ ទាំង​នេះ​គឺ​ដូច​គ្នា​ទៅ​នឹង​រឿង​ពិត​របស់​ម្ចាស់​បទ​ចម្រៀង​ផ្ទាល់​តែ​ម្ដង។

 

ចង់​ដឹង​ច្បាស់​ពី​អត្ថន័យ​នៃ​បទ​ចម្រៀង​ទៅ​តាម​ដាន​ទស្សនា​ដូច​ខាង​ក្រោម​នេះ៖

 

 
បន្ទាប់​ពី​បាន​ស្ដាប់​បទ​ចម្រៀង​ខាង​លើ​រួច​ តើ​ប្រិយមិត្ត​យល់​យ៉ាង​​អត្ថន័យ​នៃ​បទ​ចម្រៀង​ចង់​សំដៅ​ទៅ​លើ Selena Gomez ដូច​ទៅ​អ្វី​ដែល​​អ្នក​សារព័ត៌មាន​បាន​លើក​ឡើង​ឬ​ទេ?​
​​​​​​​​​​​
 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ HollywoodLife​​​​​​​​​​