​បុរស​ម្នាក់​នៅ​តែ​មិន​ប្រាប់​ពេទ្យ ពី​មូលហេតុ​ខ្សែ​លួស​ចូល​ក្នុង​ប្រដាប់​ភេទ


​បុរស​ម្នាក់​នៅ​តែ​មិន​ប្រាប់​ពេទ្យ ពី​មូលហេតុ​ខ្សែ​លួស​ចូល​ក្នុង​ប្រដាប់​ភេទ

​បុរស​ជន​ជាតិ​ចិន​​វ័យ​២៥​ឆ្នាំ​ម្នាក់ ខ្មាស​អៀន​មិន​ព្រម​ប្រាប់​មូលហេតុ​ដល់​គ្រូពេទ្យ​ទេ បន្ទាប់​ពី​ពិនិត្យ​កាំ​រស្មី​ X-ray ទៅ​ ឃើញ​ថា​មាន​ខ្សែ​លួស​នៅ​ក្នុង​ប្រដាប់​ភេទ​របស់​ខ្លួន។

 

​បុរស​ម្នាក់​នៅ​តែ​មិន​ប្រាប់​ពេទ្យ ពី​មូលហេតុ​ខ្សែ​លួស​ចូល​ក្នុង​ប្រដាប់​ភេទ

 

​បុរស​ម្នាក់​នៅ​តែ​មិន​ប្រាប់​ពេទ្យ ពី​មូលហេតុ​ខ្សែ​លួស​ចូល​ក្នុង​ប្រដាប់​ភេទ

 

ការ​ពិនិត្យ​កាំ​រស្មី​បាន​បង្ហាញ​ឲ្យ​ឃើញ​​ថា មាន​ខ្សែ​ដែក​លួស​យ៉ាង​ច្បាស់ នៅ​ក្នុង​តំបន់​ត្រគាក​របស់​បុរស​វ័យ​២៥​ឆ្នាំ​រូប​នោះ បន្ទាប់​ពី​​វា​ចូល​ទៅ​តាម​បង្ហួរនោម​របស់​គេ។​ ​​​ខ្សែ​​​វីដេអូ​​​​បាន​បង្ហាញ​ថា ក្រុម​គ្រូពេទ្យ​កំពុង​តែ​ពិនិត្យ​មើល​រូប​ភាព CT ដើម្បី​រក​វិធី​យក​ខ្សែ​លួស​នោះ​ចេញ​​​ពី​ជនរងគ្រោះ​ក្នុង​​​​​​ទីក្រុង​ Nanchang ខេត្ត​ Jiangxi ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន​​​​​ ​។

 

​បើ​តាម​ប្រភព​ពី​ប្រទេស​ចិន បុរស​ម្នាក់​នោះ បាន​បដិសេធ​មិន​ព្រម​ប្រាប់​ដល់​គ្រូ​ពេទ្យ​ពី​មូល​ហេតុ​ ដែល​ធ្វើ​ឲ្យ​លួស​ចូល​​តាម​ប្រដាប់​ភេទ​ទេ ទោះ​ជា​ក្រុម​គ្រូពេទ្យ​សួរ​នាំ​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែ​​រូប​គេ នឹង​ត្រូវ​វះ​កាត់​ យក​លួស​នោះ​ចេញ មុន​នឹង​​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ប្លោកនោម៕

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ បុរស​ចិន​ម្នាក់​សូន​រូប​មិត្ត​ស្រី​ពី​ពំនូក​ខ្សាច់​មុន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​យ៉ាង​រ៉ូមែនទិក

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror

​​