អនុ​សាខា​កាកបាទក្រហម​​ខណ្ឌ​មាន​ជ័យ​​នាំ​​អំណោយ​ចែក​ជូន​​ប្រជា​ព​លរដ្ឋ​​ក្រីក្រ​​១៥០​​គ្រួសារ

រាជធានី​ភ្នំពេញ ៖ ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៥ ​តុលា ​​២០១៥​នេះ​ អនុ​សាខា​កាកបាទក្រហម​ខណ្ឌមានជ័យ​ដឹកនាំ​ដោយ​លោក​ពេជ្រ កែវ​មុនី ​អភិបាល​ខណ្ឌមានជ័យ​ និង​ជា​ប្រធាន​ក​ត្តិ​យស​កាកបាទក្រហម​ប្រចាំ​ខណ្ឌ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ រួម​ទាំង​មានការ​ចូលរួម​ពី​លោក​ជា​ សុ​ខៃ បាន​ដឹកនាំ​ក្រុម​មន្ត្រី​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​ ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ចំនួន​១៥០​គ្រួសារ​​រស់នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌមានជ័យ ​។

​អំណោយ​ដែល​ចែក​ជូន​នៅ​ពេល​នេះ​​​ជា​អំណោយ​សប្បុរ​ស​មួយ​ផ្នែក​របស់​ព្រះសង្ឃ​វត្ត​ចាក់​អង្រែ​ក្រោម​ដែល​បាន​បរិ​ច្ចាក​ទេយ្យទាន​ផ្ទាល់ខ្លួន​ចូលរួម​ចំណែក​ចែក​ជូន​ផង​ដែរ ។ អំណោយ​ដែល​ត្រូវ​ចែក​ជូន​ក្នុង​១​គ្រួសារ​ៗ​មាន​អង្ករ​២៥​គីឡូក្រាម​, មី​១​កេស​ ស្មើ​នឹង​២០​កញ្ចប់, ទឹកត្រី​២​ដប​ ទឹក​ស៊ីអ៊ីវ​២​ដប , ​ទឹកដោះគោ​៣​កំប៉ុង , ទឹកក្រូច​៨​កំប៉ុង , ​ស្ករស​៣​កញ្ចប់​ស្មើនឹង​១​គីឡូក្រាម​, តែ​៥​កញ្ចប់ និង​ថវិការ​ចំនួន​២​ម៉ឺ​ន​រៀល៕