​​​​​ឆែកឆេរ​ផ្ទះសំណាក់​​​​យីហោ​ "​សុខ​ភា​ព​" ឃាត់​ខ្លួន​ជន​សង្ស័យ​​៣នាក់​​ពាក់​ព័ន្ធ​​ថ្នាំ​ញៀន

ខេត្តស្វាយរៀង ​៖ ​សមត្ថកិច្ច​នគ​របាល​ក្រុង​ស្វាយ​រៀង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ស​ង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​​៣​នាក់​ទៅ​សាលាដំបូង​ខេត្ត​ ​នៅ​វេលា​ម៉ោង​១១​​ព្រឹក​ថ្ងៃ​ទី​២៥ ​តុលា​ ២០១៥ ​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ​​ ។

ជនសង្ស័យ​​ដែល​សមត្ថកិច្ច​​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ទាំង​៣នាក់​ខាងលើនេះ មាន ១-​ឈ្មោះ ​សុខ ​សុវណ្ណ​ធារ​ក្ស ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​​ជា​និស្សិតសាកល​​វិ​ទ្យា​ល័យស្វាយ​រៀង​ មាន​ទីលំនៅ​ភូមិ​កណ្តាល​ សង្កាត់​ចេក ​ក្រុង​ស្វាយ​រៀង​​ ២-ឈ្មោះ​ គឹ​ម ​សុភ័​ក្រ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​ជា​​កម្មករ​រស់នៅ​ភូមិ​ព្រៃ​ឆ្លាក់​ សង្កាត់​ព្រៃ​ឆ្លាក់ ​ក្រុង​ស្វាយ​រៀង​ និង​៣-ឈ្មោះ ​ជៀម ​រ៉ា​វី​ន ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភ្នំពេញ ​។

​លោក​វរសេនីយ៍ទោ​ ងិ​ន ​សុផល អធិការ​នគ​របាល​ក្រុង​ស្វាយ​រៀង ​បាន​ឲ្យ​ដឹង​ថា កាលពី​​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹកថ្ងៃ​ទី​២៤ ​តុលា​ ២០១៥ ​នៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយ​រៀង កម្លាំង​អធិការដ្ឋាន​នគរ​បាល​ក្រុង​សហការ​ជាមួយ​នគរ​បាល​ប៉ុ​ស្តិ៍រដ្ឋបាល​​ស្វាយ​រៀង ​និង​អាជ្ញា​ធរ​សង្កាត់​ស្វាយ​រៀង ​ចុះ​​​ឆែកឆេរ​ផ្ទះសំណាក់​យីហោ​ "​សុខ​ភា​ព​"
ក្នុង​បន្ទប់​លេខ​៥​ ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន​៣​នាក់ និង​​​ដក​ហូត​វត្ថុ​តាង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​​​មួយ​ចំនួន​​ ៕