អតីត​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក​ប្រកាស​លក់​សង្វៀន​ប្រដាល់​របស់​ខ្លួន

 ដេ​វី​ដ ហេ អតីត​ជើងឯក​ប្រដាល់​ពិភពលោក​ទម្ងន់​ធ្ងន់ ជនជាតិ​អង់គ្លេស គ្រោង​បិទ​អាជីព​កីឡាប្រដាល់​ជា​ផ្លូវការ ដោយ​ប្រកាស​លក់​សង្វៀន​ប្រដាល់​របស់​ខ្លួន​តាម​ប្រព័ន្ធ​អី​ុ​បេ ក្រោយ​ពេល​បើក​ដំណើរការ​អស់​រយៈពេល​៦​ឆ្នាំ និង​រំពឹង​ថា នឹង​ទទួល​បាន​ប្រាក់​ជាង​២៥.០០០​ផោន ។ លោក​ទើប​វះកាត់​ស្មា​ខាងស្ដាំ​កាលពីដើម​ឆ្នាំ​កន្លង​មក និង​កាលពី​ដើមខែ​មុន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មិន​បាន​ចូល​ប្រកួត​រយៈពេល​៣​ឆ្នាំ​មក​ហើយ និង​បច្ចុប្បន្ន​មាន​អាយុ​៣៥​ឆ្នាំ ដូច្នេះ​ពេលវេលា​ត្រូវ​ចូល​និវត្តន៍​ហាក់ដូចជា​នៅ​តិច ទើប​លោក​ប្រកាស​លក់​សង្វៀន​ប្រដាល់​នៅ​ពេល​នេះ​តែ​ម្ដង​ទៅ ៕