ភ្ញាក់​ផ្អើល​ទិញ​ អង្ករ​នាង​ខុន ​មក​ដាំ​បាយ​ក្លាយ ​ជា​កៅ​ស៊ូ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​គ្រួសារ​មួយ​បាន​ទៅ​រាយ​ការ​ណ៍ជូន​អាជ្ញាធរ​ និង​សមត្ថកិច្ច​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ បន្ទាប់​ពី​ទិញ​អង្ក​រមក​ដាំបាយ​ពេល​កក​ស្រាប់តែ​ក្លាយជា​កៅស៊ូ​។ ហេតុ​ការ​ណ៍​​នេះ​បាន​កើតឡើង​នៅ​ភូមិ​មិត្តភាព ​សង្កាត់​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត​។

គ្រួសារ​ដែល​ជួប​បញ្ហា​ខាងលើ​ ប្តី​ឈ្មោះ​សយ​ សា​មឿ​ន ​អាយុ៤៧​ឆ្នាំ​ ជា​កម្មករ​សំណង់ ​ប្រពន្ធ​ឈ្មោះ​ជៀម ​សាលី​ អាយុ​៥១ឆ្នាំ ​ពិការ​ស្លាប់​មួយ​ចំហៀង​ខ្លួន​។ គ្រួសារ​ខាងលើ​បាន​អះអាង​ថា​ ពួក​គាត់​តែងតែ​ទិញ​អង្ក​រ​ប្រភេទ​នាង​ខុន​ពី​ផ្សារ​ត្រីក្នុងភូមិ​បា​លិ​លេ ​យ្យ​1 ​យក​ទៅ​ទុក​ដើម្បី​ដាំបាយ​ហូប​តាំងពី​យូរ​មក​ហើយ​។

ពួក​គាត់​បន្ត​ថា​ កន្លង​មក​មិន​ដែល​ដឹង​ថា​ អង្ករ​ដែល​ទិញ​នោះ​មាន​ជាតិ​កៅស៊ូ​ទេ​ទើបតែ​ព្រឹក​នេះ​នៅ​ពេល​ដែល​ឃើញ​បាយកក ​សល់​ក៏​យក​ទៅ​ហាល​ស្រាប់តែ​ប្រទះ​ឃើញ​សុទ្ធតែ​កៅស៊ូ​តែ​ម្តង​។ អ្នកស្រុក​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ទៅ​ចោមរោម​មើល​ហេតុ​ការ​ណ៍ដ៏ចម្លែក​នេះ ​ហើយ​នាំ​គ្នា​រើស​យកជាតិ​កៅស៊ូ​ក្នុង​បាយ​នោះ​ដើម្បី​ទៅ​ចែក​គ្រួសារ​ដ៏​ទៃ ​មើ​លត​គ្នា​ៗ​។

គ្រួសារ​ខាងលើ​បាន​ធ្វើការ​ពិសោធ​ន៍​អង្ករ​សង្ស័​យ​មួយ​ចំនួន​ដោយ​ដាក់​ ត្រាំ​ក្នុង​ទឹក​ទាំង​ព្រឹក​ប្រហែល​២​ម៉ោង​ ហើយ​អង្ក​រនោះ​មិន​រីក​ឡើយ​ គឺ​នៅ​រឹង​ជា​ធម្មតា​។ នៅផ្ទះ​កើតហេតុ​គេ​ឃើញ​អាជ្ញាធរ​ភូមិ​ក៏​ដូច​ជា​នគរបាល​និង​អាវុធហត្ថ​បាន​ ចូល​ទៅ​ពិនិត្យ​ជាក់​ស្តែ​ង​​។

មិនតែប៉ុណ្ណោះ​នគរបាល​បាន​ហៅ​បុរស​ជា​ម្ចាស់ផ្ទះ​ និង​យក​អង្ក​រក្នុង​កា​រុង​ដែល​ទិញ​នោះ​ទៅ​ប៉ុស្តិ៍រដ្ឋបាល​ដើម្បី​ពិនិត្យ​ មើល ​ព្រមទាំង​សួរនាំ​ទៀត​ផង​។ ស្ត្រី​ម្នាក់​ដែល​ទៅ​មើល​អង្ករ​នៅ​ផ្ទះ​កើតហេតុ​​​បាន​និយាយ​ថា​ កន្លង​មក​បងស្រី​របស់​គាត់​នៅ​ឯ​ភ្នំពេញ​ក៏​ធ្លាប់​ជួប​ប្រទះ​បញ្ហា​បែប​ ហ្នឹង​ដែរ​ គឺ​ទិញ​អង្ក​រពី​ផ្សារ​មក​ដាំបាយ​ក្លាយជា​កៅស៊ូ​ដូច​គ្នា​។ ​​រឿង​រ៉ាង​ហ្នឹង​បងស្រី​របស់​គាត់​ថែម​ទាំង​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ ស​ប៊ុ​ក​ផង​ដែរ​។

គ្រួសារ​ខាងលើ​ក៏​ដូច​ជា​អ្នកស្រុក​ និង​លោក​មេ​ភូមិ​មិត្តភាព ​ក្រោយ​ពី​ពិនិត្យ​ឃើញ​ការ​ពិត​ផ្ទាល់​ភ្នែក​បាន​អំពាវនាវ​សុំ​ឲ្យ​ជំនាញ​ ពាក់ព័ន្ធ​មេត្តា​ជួយ​មាន​វិធានការ​អង្ក​រលើ​ទីផ្សារ​ផង​ដើម្បី​ការពារ​ សុខភាព​ប្រជាពលរដ្ឋ​៕ ​

ភ្ញាក់​ផ្អើល​ទិញ​ អង្ករ​នាង​ខុន ​មក​ដាំ​បាយ​ក្លាយ ​ជា​កៅ​ស៊ូ
ភ្ញាក់​ផ្អើល​ទិញ​ អង្ករ​នាង​ខុន ​មក​ដាំ​បាយ​ក្លាយ ​ជា​កៅ​ស៊ូ
ភ្ញាក់​ផ្អើល​ទិញ​ អង្ករ​នាង​ខុន ​មក​ដាំ​បាយ​ក្លាយ ​ជា​កៅ​ស៊ូ
ភ្ញាក់​ផ្អើល​ទិញ​ អង្ករ​នាង​ខុន ​មក​ដាំ​បាយ​ក្លាយ ​ជា​កៅ​ស៊ូ
ភ្ញាក់​ផ្អើល​ទិញ​ អង្ករ​នាង​ខុន ​មក​ដាំ​បាយ​ក្លាយ ​ជា​កៅ​ស៊ូ
ភ្ញាក់​ផ្អើល​ទិញ​ អង្ករ​នាង​ខុន ​មក​ដាំ​បាយ​ក្លាយ ​ជា​កៅ​ស៊ូ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត