[ព័ត៌មាន] លេចចេញរូបភាព អីុនធើហ្វេស កម្មវិធី​ Apple Music សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android

[ព័ត៌មាន] លេចចេញរូបភាព អីុនធើហ្វេស កម្មវិធី​ Apple Music សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ Androidរូបភាពជាច្រើនសន្លឹក ត្រូវបាន បង្ហោះដោយ វិុបសាយ MobileGeeks ដោយបង្ហាញពី រូបរាងអីុនធើហ្វេស របស់ កម្មវិធី Apple Music ដំណាក់កាលសាកល្បង សំរាប់ ប្រព័ន្ធប្រតិបត្តិការណ៍ Android។ រូបរាងអីុនធើហ្វេសរបស់វា មានលក្ខណៈខុសគ្នា ពីអីុនធើហ្វេសរបស់កម្មវិធីនេះ សំរាប់ ប្រព័ន្ធ iOS ត្រង់ មឺុនុយបញ្ជារវា គឺជា ប្រភេទ ស្លាយខាងឆ្វេង ខណៈដែលនៅលើ iOS ជាប្រភេទ របារថេប នៅខាងក្រោម។

[ព័ត៌មាន] លេចចេញរូបភាព អីុនធើហ្វេស កម្មវិធី​ Apple Music សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android[ព័ត៌មាន] លេចចេញរូបភាព អីុនធើហ្វេស កម្មវិធី​ Apple Music សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android[ព័ត៌មាន] លេចចេញរូបភាព អីុនធើហ្វេស កម្មវិធី​ Apple Music សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android[ព័ត៌មាន] លេចចេញរូបភាព អីុនធើហ្វេស កម្មវិធី​ Apple Music សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ Androidក្រៅពីនេះ គឺមានសេវាកម្មដូចគ្នា ដូចជា វិទ្យុ Beats1, សេវាទំនាក់ទំនង Apple Music Connect, ចំរៀងណែនាំ For Me ជាដើម។
នាយកប្រតិបត្តិ Apple លោក Tim Cook បានប្រកាស កាលពីពេលថ្មីៗនេះថា មានអ្នកជាវជាក់ស្តែង សេវា Apple Music ជាង 6.5 លាននាក់ហើយ នៅលើប្រព័ន្ធ iOS ចំណែក 8.5 លាននាក់ទៀត ស្ថិតក្នុង ដំណាក់កាលជាវសាកល្បង 3 ខែ។ Apple ធ្លាប់បាន ប្រកាសថា ខ្លួននឹង ពង្រីក សេវា Apple Music នេះ ទៅកាន់ អ្នកប្រើប្រាស់ Android តែគេ មិនដឹងថា វា នឹងអាចប្រកួតប្រជែង ជាមួយ សេវា ដទៃទៀត ដូចជា Google Play Music, Spotify និង Pandoras បានឬទេ។គួររំលឹកថា សេវា Apple Music គឺជា សេវាស្តាប់ចំរៀង តាមតំរូវការ ដោយគិតប្រាក់ប្រចាំខែ $9.99 ហើយអ្នកប្រើប្រាស់ អាចស្តាប់បទចំរៀង ពីគ្រប់អាល់ប៊ុម ដែលមានក្នុងសេវានេះ តាមរយៈ អនឡាញ ហៅថា ស្ត្រីម ឬ ដោនឡូដវាទុកក្នុងម៉ាសីុន សំរាប់ស្តាប់ ដោយមិនប្រើអីុនធើណែត ក៏បាន៕
ប្រភព: MobileGeeks» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)