សមយុទ្ធ​យោធា​អូតង់​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​អីុតា​លី អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់

ទាហាន​អូតង់​ជាង​៣៦.០០០​នាក់​មក​ពី​ប្រទេស​ជាង​៣០​ផ្សេង​ៗ​គ្នា បាន​ចូលរួម​សមយុទ្ធ​បច្ចុប្បន្ន​របស់​អូតង់​មានឈ្មោះ​ថា TRIDENT JUNCTURE ។

សមយុទ្ធ​នេះ​សំដៅ​សាកល្បង និង​ហ្វឹកហ្វឺន​កង​ទាហាន​អូតង់​សម្រាប់​ទប់ទល់​នឹង​ការ​គំរាមកំហែង​នានា ហើយ​ប្រព្រឹត្ត​ទៅ​នៅ​ទីតាំង​ផ្សេង​ៗ​ក្នុង​ប្រទេស​អីុតា​លី អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់ ។ សមយុទ្ធ​នឹង​អាច​ធ្វើការ​វាយតម្លៃ​លើ​ការ​តប​តប​របស់​អូតង់​ប្រឈម​មុខ​នឹង​បរិយាកាស​សន្តិសុខ​មួយ ដែល​មានការ​ផ្លាស់​ប្តូរ ព្រមទាំង​ការ​ប្រឈម​មុខ​នានា ដែល​កើត​មាននៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត ។

សមយុទ្ធ​នេះ​ចែក​ចេញ​ជា​២​ដំណាក់កាល ។ ដំណាក់កាល​ទី​១-​ពី​ថ្ងៃ​ទី​៣ ទៅ​១៦ តុលា ផ្តោត​លើ​ទីបញ្ជាការដ្ឋាន និង​ការ​ត្រួតពិនិត្យ រួច​ដំណាក់កាល​ទី​២-​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២១ តុលា ដល់​៦ វិច្ឆិកា ជា​សមយុទ្ធ​ក្នុង​លក្ខខណ្ឌ​ជាក់ស្តែង ដែល​សេណា​រី​យ៉ូ​ទាមទារ​ឱ្យ​ប្រើប្រាស់​បណ្តា​សមត្ថភាព​យោធា ដើម្បី​តបត​ចំពោះ​វិបត្តិ​ពី​ខាងក្រៅ ។ សេណា​រី​យ៉ូ​ផ្សេង​ៗ​នឹង​ធ្វើការ​សាកល្បង ដែល​ក្នុង​នោះ​រួម​មានការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា ប្រតិបត្តិការ​តស៊ូ​ប្រឆាំង​ភេរវកម្ម និង​ការ​តបត​ចំពោះ​សង្គ្រាម​បែប​ទំនើប​មួយ ការ​ប្រយុទ្ធ​បែប​ធម្មតា ព្រមទាំង​បណ្តា​វិបត្តិ​មនុស្សធម៌​ដែល​កើត​មាន ។

នេះ​ជា​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​របស់​អូតង់​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​១០​ឆ្នាំ​មក ដើម្បី​ទប់ទល់​នឹង​ការ​ប្រឈម​ថ្មី​ៗ​របស់​អូតង់​ក្នុង​បរិយាកាស​ដែល​មានការ​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស ៕