តារា​​ចម្រៀង​វ័យ​ក្មេង​​ខ្មែរ- ថៃ ​ចូលរួម​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដំរី​អង្គរ

ការ​ប្រគំ​តន្រ្តី​សប្បុរសធម៌​ដំរី​អង្គរ បាន​រៀបចំ​ឡើង​រសៀល​ម្សិលមិញ​នេះ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ច្រៀង​ពី​សិល្បករ​ខ្មែរ​​វ័យ​ក្មេង​​មួយ​ចំនួន​​ និង​តារា​ល្បី​ថៃ​ទៀត​ផង​​ ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ដែល​ហៅ​កាត់​ថា ​CJCC។​​

តំណាង​អ្នក​រៀបចំ​យុវតី​ ស៊ិន ជីវ៉ា ​បាន​ឱ្យ​ដឹង​ថា កម្មវិធី​នេះ​មាន​គោលបំណង​ស្វែង​រក​ថវិកា​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​តាម​ជនបទ​ដាច់​ស្រយាល ​ដែល​បាន​ពី​សប្បុរសជន​ចូលរួម​ និង​ក្រុម​ហ៊ុន​ឧបត្ថម្ភ​នានា។ ​ទើប​តែ​ជា​លើក​ដំបូង​ប៉ុណ្ណោះ​សម្រាប់​ពួកគេ​ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​តន្ត្រី​ធំ​ដូច្នេះ​ ហើយ​ក្រុម​ការងារ​នឹង​យក​ថវិកា​ទាំង​ស្រុង​ជួយ​ដល់​សិស្ស​ក្រីក្រ​នៅ​ខេត្ត​ពោធិ៍សាត់​ និង​សៀមរាប​ ដែល​កំពុង​ជួប​ការ​ខ្វះ​ខាត។

តារា​​ចម្រៀង​វ័យ​ក្មេង​​ខ្មែរ- ថៃ ​ចូលរួម​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដំរី​អង្គរ

“យើង​ក៏​មិនមែន​ជា​អ្នក​មាន​អី​ដែរ​ ប៉ុន្តែ​ពួក​យើង​ចង់​ជួយ​ដល់​ក្មេង​ក្រីក្រ​ជាង​ពួក​យើង​នៅ​តាម​ជនបទ​ដាច់​ស្រយាល​ទាំង​នោះ”។​ យុវតី ស៊ិន ជីវ៉ា ​​​ប្រាប់​ Sabay។

ទោះ​បី​ជា​យ៉ាង​ណា​ និស្សិត​ឆ្នាំ​ទី​៣​រូប​នេះ​បន្ថែម​ថា​ ពួក​គេ​បាន​បង្កើត​កម្មវិធី​សប្បុរសធម៌​តូចៗ​ជា​ច្រើន​លើក​មក​ហើយ​ដើម្បី​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។​ តាម​រយៈ​បទ​ពិសោធន៍​ទាំង​នោះ ​ធ្វើ​ឱ្យ​ក្រុម​​របស់​នាង​​សម្រេច​ចិត្ត​បង្កើត​ព្រឹត្តិការណ៍​ធំ​មួយ​កាល​ពី​យប់​មិញ​នេះ​ ក្នុង​ក្ដី​សង្ឃឹម​ថា អាច​ស្វែង​រក​ថវិកា​បាន​កាន់​តែ​ច្រើន ដែល​អាច​ជួយ​សិស្ស​ក្រីក្រ​កាន់​តែ​ច្រើន​ដូច​គ្នា។

ក្រុម​ដំរី​អង្គរ​ដែល​មាន​សមាជិក​មក​ពី​សាកល​វិទ្យាល័យ​ផ្សេង​គ្នា​ចំនួន​ ៦ នាក់ ​នឹង​រៀបចំ​តន្ត្រី​សប្បុរសធម៌​បែប​នេះ​បន្តបន្ទាប់​ទៀត ​ប្រសិន​បើ​សប្បុរសជន ​និង​ក្រុមហ៊ុន​នានា​នៅ​តែ​បន្ត​ការ​គាំទ្រ ព្រោះ​ជា​ការ​ជួយ​ដល់​សង្គម​មួយ​ចំណែក។

វត្តមាន​របស់​តារា​ថៃ​គឺ​តារា​ចម្រៀង​ល្បី​ឈ្មោះ​តាម​ Youtube ​កញ្ញា​​ Jannine Weigel ​ចំណែក​សិល្បករ​កម្ពុជា​មាន​ដូចជា​​ Jimmy Kiss, ​Nikki Nikki, ​Adda, ​Manith, ​Bross La, ​Run Syra, ​Ma Chanpanha, ​Uno fit Molika & Nimith, ​Small World Small Band, ​Messy Classy, ​Sang SokSerey fit Raingsey,​ Pichi, Noya,​ Leon, ​Bong Boer Swaq Band ​និង​ Cup Song Team៕

អត្ថបទ៖ ​សំ ជំនាញ