អាកាសយានដ្ឋាន ទាំង10 ត្រូវចាត់ថ្នាក់ អន់ជាងគេបង្អស់ នៅលើពិភពលោក ប្រចាំឆ្នាំ ២០១៥

បរទេស៖ កាលពីលើកមុន ខ្មែរឡូតបានផ្សាយអត្ថបទមួយអំពី អាកាសយានដ្ឋានចំនួន ១០កន្លែង ដែលជាប់ចំណាត់ថ្នាក់ ជា។ ក្នុងថ្ងៃនេះវិញម្តង បើយោងទៅតាមការចចុះផ្សាយ​ របស់សារ​ព័ត៌មាន CNN បានបង្ហាញពី អាកាសយានដ្ឋានចំនួន ១០កន្លែងទៀត ដែលត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន អន់ជាងគេបំផុតប្រចាំឆ្នាំ ២០១៥។

អាកាសយានដ្ឋាន ទាំង10 ត្រូវចាត់ថ្នាក់ អន់ជាងគេបង្អស់ នៅលើពិភពលោក ប្រចាំឆ្នាំ ២០១៥

ប្រភពព័ត៌មានដដែល បានឲ្យដឹងថា ការចាត់ចំណាត់ថ្នាក់ អាកាសយានដ្ឋានអន់បំផុតនេះ ត្រូវបានចេញផ្សាយជាប្រចាំឆ្នាំដោយវេបសាយ SleepinginAirports ដែលជាវេបសាយល្បីមួយ ផ្សាយព័ត៌មានទាក់ទងនឹង អាកាសយានដ្ឋាន និងការដេកសំរាករបស់អ្នកដំណើរ នៅអាកាសយានដ្ឋាននានាជុំវិញពិភពលោក។

ការចាត់ថ្នាក់នេះធ្វើឡើង តាមរយៈការស្ទង់មតិរបស់អ្នកដំណើរអន្តរជាតិ លើសពី ២៦,០០០ នាក់ ដែលពួកគេទាំងអស់ ត្រូវបានស្នើសុំឲ្យចូលរួមវាយតម្លៃ នៃបទពិសោធន៍ការធ្វើដំណើររបស់ពួកគេ តាមរយៈកត្តាមួយចំនួនដូចជា ការតុបតែង ភាពស្អាតមានអនាម័យ សេវាកម្មទទួលភ្ញៀវ ផាសុកភាព ជាដើម។ ក្នុងនោះដែរ អាកាសយានដ្ឋានអន្តរជាតិមួយ នៅប្រទេសនេហ្សេរីយ៉ា ត្រូវគេកំណត់ថា ជាអាកាសយានដ្ឋានអន់បំផុតដាច់គេប្រចាំឆ្នាំ ២០១៥នេះ។

ខាងក្រោមនេះ ជាចំណាត់ថ្នាក់របស់ អាកាសយានដ្ឋាន អន់បំផុត ទាំង១០៖

១. អាកាសយានដ្ឋានអន្តរជាតិ Port Harcourt (ប្រទេស នីហ្សេរីយ៉ា)
២. អាកាសយានដ្ឋានអន្តរជាតិ King Abdulaziz (ប្រទេស អារ៉ាប៊ីសាអូឌីត)
៣. អាកាសយានដ្ឋានអន្តរជាតិ Tashkent (ប្រទេស នេប៉ាល់ )
៤. អាកាសយានដ្ឋានអន្តរជាតិ Tashent (ប្រទេស អ៊ូសបេគីស្ថាន)
៥. អាកាសយានដ្ឋានអន្តរជាតិ Simon Bolivar (ទីក្រុង Caracas វ៉េណេស៊ុយអេឡា)
៦. អាកាសយានដ្ឋានអន្តរជាតិ Toussaint Louverture (ប្រទេស ហៃទី)
៧. អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai (ប្រទេស អាហ្វហ្គានីស្ថាន)
៨. អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (ទីក្រុងហូជីមិញ វៀតណាម)
៩. អាកាសយានដ្ឋានអន្តរជាតិ Benazir Bhutto (ទីក្រុង Islamabad ប៉ាគីស្ថាន)
១០. អាកាសយានដ្ឋានអន្តរជាតិ Beauvais-Tille (ទីក្រុងប៉ារីស បារាំង)

អាកាសយានដ្ឋាន ទាំង10 ត្រូវចាត់ថ្នាក់ អន់ជាងគេបង្អស់ នៅលើពិភពលោក ប្រចាំឆ្នាំ ២០១៥អាកាសយានដ្ឋាន ទាំង10 ត្រូវចាត់ថ្នាក់ អន់ជាងគេបង្អស់ នៅលើពិភពលោក ប្រចាំឆ្នាំ ២០១៥
រូបភាពបង្ហាញពីការរង់ចាំរបស់អ្នកដំណើរ នៅអាកាសយានដ្ឋាន

ចុចអាន៖

ប្រភព |

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត