កុំភ្លេច! បឹងកេត ប៉ះណាហ្គា និងភ្នំពេញក្រោន ប៉ះ Cam-Tiger ថ្ងៃនេះក្នុងជំនួបវគ្គ Play-Off

ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ២ជើងយ៉ាងស្វិតស្វាយ នៃពាន MCL-2015 រដូវកាលថ្មី កាលពីសប្ដាហ៍មុន រួចមកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥នេះ ក្រុមកំពូលតារាងទាំង៤ក្រុម នឹងត្រូវធ្វើការប្រកួតខ្វែង (វគ្គ Play-Off) ជើង ទី១ ដោយក្រុមបឹងកេតអង្គរ ត្រូវជួបណាហ្គាវើល នៅលើទីលានស្ដាតចាស់ នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ ខណៈក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ត្រូវបើកកីឡដ្ឋាន RSN របស់ខ្លួនទទួលក្រុមភ្ញៀវ Cambodian Tiger នៅវេលាម៉ោង ៦៖០០នាទីល្ងាច ។

សូមរំឮកថា កាលពីជួបគ្នាក្នុងវគ្គសន្សំពិន្ទុ ក្រុមណាហ្គាវើល បានរងការបរាជ័យក្រោមថ្វីជើងអតីតក្រុមជើងឯកលីក កំពូលកម្ពុជា ឆ្នាំ២០១២ បឹងកេតអង្គរទាំង២ជើង ពោលគឺជើងទី១ បឹងកេត យកឈ្នះ ២-១ នៅលើទឹកដីណាហ្គាវើល និងជើងទី២ បឹងកេត បន្ដយកឈ្នះ ១-០ នៅលើទឹកដីខ្លួនឯង ។ ដូច្នេះជំនួបរសៀលនេះ គឺជាការប្រកួតតឹងតែងបំផុត សម្រាប់ក្រុមណាហ្គាវើល ដែលត្រូវការឈ្នះ គ្រាដែលបឹងកេត ក៏ត្រូវការឈ្នះរៀងៗខ្លួននោះដែរ ។

មុនការប្រកួតមកដល់លោក បែ មករា អ្នកចាត់ការក្រុមបឹងកេតអង្គរ បានលើកឡើងថា ទោះបីបឹងកេត ធ្លាប់យកឈ្នះណាហ្គាវើល ២ជើងជាប់គ្នាក្ដី ប៉ុន្ដែជំនួបរសៀលនេះ គឺចាំបាច់លោកត្រូវការឈ្នះជានិច្ច ដើម្បីជាទុនសម្រាប់ប្រជែងកៅ អីវគ្គផ្ដាច់ព្រ័ត្ររដូវកាលថ្មីនេះ ។
ដោយឡែកសម្រាប់ជំនួបរវាងក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន និងក្រុម Cambodian Tiger វិញនៅក្នុងជំនួប វគ្គសន្សំពិន្ទុនោះ គឺភ្នំពេញក្រោន ឈ្នះ ៣-១ ម្ដង និងស្មើ Cambodian Tiger ដោយលទ្ធផល ០-០ ម្ដង ។

លោក Sam គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបញ្ជាក់ថា សម្រាប់ការប្រកួតល្ងាចនេះ គឺជាការប្រកួតដ៏សំខាន់ ដែលក្រុម ភ្នំពេញក្រោន ត្រូវការឈ្នះ ដើម្បីស្ដារមុខមាត់ឡើងវិញ បន្ទាប់ពីក្រុមលោកបរាជ័យក្រោមថ្វីជើងក្រុមបឹងកេត កាលពី ថ្ងៃមុន ។ ប៉ុន្ដែយ៉ាងណាក៏លោកនៅតែមានការប្រុងប្រយ័ត្នដែរ ព្រោះក្រុមទាំងពីរ ធ្លាប់ប្រកួតស្មើគ្នា ហើយក្រុម Cambodian Tiger ក៏ជាក្រុមជើងខ្លាំងផងដែរ ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតសន្សំពិន្ទុទាំង២ជើង គឺក្រុមបឹងកេតអង្គរ ជាអ្នកឈរកំពូលតារាង ដោយមាន៥៧ពិន្ទុ ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ឈរចំណាត់ថ្នាក់លេខ២ មាន៥១ពិន្ទុ ក្រុម Cambodian Tiger ឈរ ចំណាត់ថ្នាក់លេខ៣ ដោយមាន៤០ពិន្ទុ និងក្រុមណាហ្គាវើល ឈរចំណាត់ថ្នាក់លេខ៤ ដោយមាន៣៨ពិន្ទុ ៕