ស្ត្រី​សហាយ​ស្មន់​ជាមួយ​មេធាវី ​ជា ហៃ ​​ត្រូវ​​​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​​សាលាដំបូង​ហើយ​​

ខេត្ត​ព្រះ​សីហ​នុ ៖ លោកស្រី ឯម រ៉ា​នី ដែល​កំពុង​ក្លាយជា​តួឯក​ក្នុង​រឿង​សាហា​យ​ស្មន់​ជាមួយ​លោកមេធាវី ជា ហៃ និងរឿង​កូន​អកត្តញ្ញូ​ជេរ​ប្រមាថ​លើ​ម្តាយ​ខ្លួនឯង​បង្កើត​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិ​យាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលចាប់​​ឃាត់ខ្លួន​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ​តុលា​ ​​២០១៥ ក្រោម​បណ្តឹង​ដូច​គ្នា​ចំនួន​០៣នាក់​ រួម​មាន​ប្តី ម្តាយ និងប្អូនស្រី​អំពី​បទ​ចោទ​ចំនួន​០៣ គឺហិ​ង្សា​ដោយ​ចេតនា បទ​ជេ​រប្រមាថ និងបទ​សាហា​យស្មន់​។

​លោក ប៉ែន វ​ន្នី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានគូសបញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ក្រោម​បទ​ចោទ​ហិង្សា​ដោយ​ចេតនា បទ​ជេ​រប្រមាថ និងបទ​សាហា​យ ស្មន់​អំពី​ប្តី ម្តាយ និងប្អូនស្រី កំលាំង​ជំនាញ​របស់​លោកបាន​ធ្វើការ​ស៊ើបអង្កេតប្រមែប្រមូល​រាល់​វត្ថុ​តាង ​និង​សាក្សី​យ៉ាង​ល្អិតល្អន់ រហូត​នៅ​រសៀល​ថ្ងៃ​ទី​២៤​ តុលា​ ​​២០១៥ ដោយ​មានការ​អនុញ្ញាតពី​លោក​ឧត្តម​សេនីយ៍ ជួន ណា​រិ​ន្ឋ ស្ន​ងការ​នគរបាល​ខេត្ត កំលាំង​របស់​លោក​បាន​ធ្វើការ​នាំ​ខ្លួន​លោកស្រី ឯម រ៉ា​នី ទៅ​កាន់​សាលាដំបូង​ខេត្ត តែ​០២​បទ​ចោទ​សិន គឺហិ​ង្សា​ដោយ​ចេតនា បទ​ជេរ​ប្រមាថដើម្បី​សាកសួរ​ពាក់​ព័​ន្ធ​ទៅ​នឹង​បទ​ចោទ​ទាំងនោះ ប៉ុន្តែ​ដោយពេល​វេលា​មិន​អំណោយផល​(​យប់​ជ្រៅ​) នៅ​យប់​ថ្ងៃ​ទី​២៤ ​ដដែល​នោះ លោកស្រី ឯម រ៉ា​នី ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​វិញ រហូត​ព្រឹក​ថ្ងៃ​ទី​២៥ ​តុលា​ ​២០១៥ លោកស្រី ឯម រ៉ា​នី ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​​​សា​ជា​ថ្មី ដើម្បី​សាកសួរ​ដោយ​លោកព្រះរាជអាជ្ញា​រង រស់ សា​រាំ​។

​រហូត​មក​ដល់​ម៉ោង​១១​ព្រឹក​នេះ សំណុំរឿង​លោកស្រី ឯម រ៉ា​នី​ ពុំ​ទាន់​បញ្ជូន​ដល់​ដៃ​ចៅក្រម​នៅឡើយ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា ​ចៅក្រម​ណាមួយ​កាន់​រឿង​ក្តី​នេះ​ដែរ​។​ ប្រភព​ពី​លោក ប៉ែន វ​ន្នី​ បាន​បញ្ជាក់​ថា ចំពោះ លោក​មេធាវី ជា ហៃ ក៏​ត្រូវ​បានលោក គង់ ប៊ុ​ន​ថា និងអ៊ុំ​ស្រី ចេ​ង ឃាន ដែល​ជា​ម្តាយ​លោកស្រី ឯម រ៉ា​នី ប្តឹង​ពី​បទហិង្សា​ដោយ​ចេតនា និង​សាហាយស្មន់​ដែរ ប៉ុន្តែ​ដោយ​ភ័ស្តុតាង​ និងសាក្សី​មិន​ទាន់​គ្រប់គ្រាន់ទើប​លោក​មេធាវី ជា ហៃ ពុំទាន់​ចាត់ការ ប៉ុន្តែ​សំណុំរឿង​នេះ​លោក​បា​នប​ញ្ញូ​ន​ដល់​តុលាការ​ហើយ​ផង​ដែរ​។

សូម​បញ្ចា​ក់ថា​ នៅ​រសៀល​ថ្ងៃ​ទី​២០ ​តុលា​នេះ នៅ​ចំណុច​ក្រុម​២ ភូមិ​៤ សង្កាត់​០៤ មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​ជម្លោះ​ក្នុង​គ្រួសារ​រវាង​ម្តាយបង្កើត ប្តី ប្អូនស្រី និងប្រ​ព​ន្ធ ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឡោម​ព័​ទ្ធ និង​បានឃាត់ខ្លួន​ក្រោម​បណ្តឹង​ពី​បទ សាហា​យ​ស្មន់ និងប្រើប្រាស់​អំពើ​ហឹ​ង្សា​៕