បោះពួយ​ម៉ូតូលឿន​ដល់​ចំណុច​កោង​បត់​មិន​ទាន់​បុក​បង្គោល​បា​រ៉ា​ស​របួសធ្ងន់-​ស្រាល៣​នាក់

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស៣​នាក់​បាន​រង​របួសធ្ងន់-​ស្រាល​ដោយសារ​​ជិះ​ម៉ូ​តូឌុប​គ្នា​បុក​បង្គោល​បា​រ៉ា​ស​ កាលពី​វេលា​ម៉ោងជាង១​រសៀល​ ថ្ងៃ​ទី​២៥​ ​តុលា​២០១៥ ​នៅ​ភូមិ​មិត្តភាព​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ទាំងនាក់​​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ហើយ​ក៏​មិន​អាច​សួរនាំ​បាន​ដែរ​ ព្រោះ​សន្លប់​ស្តូកស្តឹង​ក្រោយ​កើតហេតុ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​លឿន​ខុស​ប្រក្រតី​ លុះដល់​ចំណុច​ផ្លូវបំបែក​ជា​៤ជា​ផ្លូវ​កោង​ផង​នោះ​កាច់ចង្កូត​មិន​ទាន់​ទើប​ជ្រុល​ទៅ​បុក​បង្គោល​បា​រ៉ា​សពេញទំហឹង​បណ្តាល​ឲ្យ​រង​របួស​ទាំង​៣​តែ​ម្តង​។

ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​ជំនាញ​ហៅ​រថយន្ត​ស​ង្ដ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​៕ ​