​ឆក់​​​ខ្សែ​.ក​ ​ពលរដ្ឋ​ចាប់​បាន​​ស្វាគមន៍​ទ្រមខ្លួនទើបប្រគល់ឱ្យ​ប៉េអឹម

​ខេត្ត​ព្រះសីហនុ ៖ ​ជនសង្ស័យម្នាក់​​ធ្វើ​សកម្មភាព​ឆក់​​​ខ្សែ​.ក​មាស​ពី​​ស្ត្រី​ចំណាស់​ម្នាក់​តែ​មិន​បាន​សម្រេច​ បានត្រូវ​​អ្នក​​ជិតខាង​​ដេញ​ព័ទ្ធ​ស្ទាក់​ចាប់​បាន​​នាំ​គ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើងស្ទើរ​ទ្រមខ្លួន ​ទើប​ប្រគល់​ឱ្យ​ទៅ​ស្នាក់​ការ​សន្តិសុខ​កងរាជអាវុធហត្ថក្បែរ​ផ្សារ​ទំនប់​រលក​ចាស់ក្រុងព្រះសីហនុ ​​កាលពី​វេលា​ម៉ោង​៩និង៤២នាទីព្រឹក​ថ្ងៃ​ទី ២៥ ​តុលា ​​ស្ថិតនៅ​ក្នុង​ក្រុម១៩ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។​

លោក​អនុសេនីយ៍ឯក ឈុ​ន ឈា ប្រធាន​ស្នាក់​ការ​សន្តិសុខ​កងរាជអាវុធហត្ថ​​ខេត្ត​​ បានឱ្យ​​ដឹង​ថា ជនសង្ស័យ​ ឈ្មោះ ឈឿ​ន ប៊ុ​ន​រ័​ត្ន អាយុ៣២ឆ្នាំ ​​ជា​​​កម្ម​ករ​នេសាទ ស្នាក់​​​នៅ​បណ្តោះអាសន្ន​នៅ​លើ​ទូក​នេសាទ ​មានស្រុក​កំណើត​នៅ​ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្មគោល ស្រុក​ល្វាឯម ខេត្តកណ្តាល​ ។ ចំណែក​ស្ត្រី​​ម្ចាស់​​ខ្សែ​.ក​​ឈ្មោះ ឃិ​ត ទី អាយុ៦៨ ឆ្នាំ ​​ជា​ជាងកាត់​ដេរ ​ស្នាក់​នៅ​​កន្លែង​​​​កើតហេតុ​ខាង​លើ ។

លោក​​ ឈុ​ន ឈា បាន​បន្ត​​​ថា ​​​​មុន​ពេល​ធ្វើ​សកម្មភាព​​ ជនសង្ស័យ​បាន​យក​អាវ​ទៅ​ឱ្យ​​​​ស្ត្រីម្ចាស់​ខ្សែ​.ក​ដេរ​ហោប៉ៅ ដែល​មាន​ស្នាម​ដាច់​បន្តិច គាត់​ក៏​ឱ្យ​​ជនសង្ស័យ​អង្គុយ​ចាំបន្តិច​ទម្រាំដេរ​ហើយ ពេល​នោះ​ជនសង្ស័យ​ក៏​ទៅ​អង្គុយ​ផឹក​កាហ្វេ​ក្នុង​ហាង​នៅ​ជិត​ផ្ទះ​របស់​គាត់​​ មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ក៏​វិល​ត្រឡប់​មក​យក​អាវ​វិញ​ឃើញ​ឱកាស​ស្ងាត់ល្អ ក៏​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​.ករបស់​គាត់​ដែល​មាន​​ទម្ងន់​៥ជី និង​បន្តោង​៥ហ៊ុន​រត់​ ​​ភ្លាម​នោះ គាត់​ក៏​បាន​ស្រែក​ថា «ចោរៗ» ​ដើម្បី​ឱ្យ​​អ្នក​ជិតខាង​ជួយ​ចាប់​​ ខណៈ​នោះ ក៏​ត្រូវ​​អ្នក​​ជិតខាង​ឃើញ​​​ហើយ​នាំ​គ្នា​​​​ដេញ​ព័ទ្ធ​ស្ទាក់​ចាប់​​​បាន​ភ្លាម​ៗ ​ដោយ​ទប់​កំហឹង​មិន​បាន​ក៏​​​​នាំ​គ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើងសល់​តែ​ដង្ហើមចង្រិត​ ទើប​​​ប្រគល់​ឱ្យ​​កងរាជ​អាវុធ​ហត្ថ ​។

ព័ត៌មាន​លម្អិត​មានផ្សាយ​ជូន​នៅ​លើទំព័រកាសែត​កោះសន្តិភាព​