សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «វិទ្យាសាស្ត្រ​ជលផល» សិក្សា​ថ្នាក់​ឧត្ដមសិក្សា

យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​វិទ្យាសាស្ត្រ​ជលផល ដូចខាងក្រោម៖

ដើម្បី​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​ជលផល យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជាៈ គីមីវិទ្យា និង​ជីវវិទ្យា។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល៤ឆ្នាំ ស្មើនឹង១០២ក្រេ​ឌី​ត។

ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ពី​វា​រី​ជីវសាស្ត្រ និង​បរិស្ថាន យល់ដឹង​ពី​ការផ្ដល់​សេវាកម្ម​បច្ចេកទេស និង​ផ្សព្វផ្សាយ​សម្រាប់​កសិករ និង​សហគ្រិន​វារីវប្បកម្ម។មានចំណេះដឹង​ការគ្រប់គ្រង​ធនធាន​ជលផល ផ្ដល់​សេវាកម្ម និង​ផ្សព្វផ្សាយ​សម្រាប់​ការអភិវឌ្ឍន និង​ការគ្រប់គ្រង​សហគមន៍​នេសាទ។

និស្សិត​ដែល​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​ជលផល ឬ​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ជលផល នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​នៅ​ស្ថាប័នរដ្ឋ(រដ្ឋបាល​ជលផល អង្គ​ការដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ជលផល ក្រសួងបរិស្ថាន)។ ជា​ភ្នាក់ងារឥណទាន​កសិក​ម្ម និង​ជនបទ សហគ្រាស់​វារីវប្បកម្ម​ខ្នាតតូច​និង​មធ្យម។

ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​