នគរបាល​ខណ្ឌ​ទួលគោក​ ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់ត្រី​ ឃាត់​មនុស្ស​១៦នាក់​ និង​ដកហូត​ទូរហ្គេម ២៦ទូ

ភ្នំពេញ៖ មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ កំលាំងនគរបាលខណ្ឌ សហកាជាមួយ សាលាខណ្ឌ និងប៉ុស្តិនគរបាលរដ្ឋបាលផ្សារដើមគរ បានធ្វើការបង្រ្កាបទីតាំងបើកលេង ល្បែងហ្គេមបាញ់ត្រីមួយកន្លែងនៅ ផ្ទះលេខ៤៨ ផ្លួវលេខ៣៣៦ ក្រុម ទី៣៤ ភូមិ៤ សង្កាត់ផ្សារដើមគរ ដោយក្នុងប្រតិបត្តិខាងលើនេះ កម្លាំងនគរបាលបានឃាត់មនុស្ស១៦នាក់ និងដកហូតទូហ្គេម ចំនួន២៦ទូ។

បើតាមមន្រ្តីនគរបាលដដែល ក្រោយចុះបង្ក្រាប ទូហ្គេមបាញ់ត្រីចំនួន០២ ទូហ្គេមបៀរចំនួន២៣ទូ និងទូហ្គេមសេះចំនួន០៣ទូ ត្រូវបានដឹកយកទៅ សាលាខណ្ឌដើម្បីរង់ចាំ ការវាយកម្ទេចចោល នៅថ្ងៃខាងមុខ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោមការបញ្ជាពីអភិបាល និងអធិការនគរបាលខណ្ឌ កម្លាំងនគរបាល និងអាជ្ញាធរ នឹងចុះត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបទីតាំង លួចបើកហ្គេមខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ជាបន្តបន្ទាប់ ពីព្រោះមុខសញ្ញាខ្លះ បានកើតចេញពីការលេងហ្គេមទាំងនេះ៕