ទស្សនៈ និងមតិ៖ តើ​សា​លា​រាជ​ធានី​បន្ត​ជួស​ជុល​ផ្លូវ​ខូច​មួយ​ចំនួន​ក្បែរ​ផ្លូវ​២៧១​ដែរឬទេ?

ភ្នំពេញ៖ ប្រជាពលរដ្ឋមានការសប្បាយរីករាយពេលដែល សាលារាជធានីភ្នំពេញ បាននិងកំពុងអ៊ុតផ្លូវ២៧១ (ផ្លូវកងយោធពលខេមរភូមិន្ទ) បានស្ទើរតែជិតរួចរាល់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមិនឲ្យរលាក់ និងមានសោភ័ណផ្លូវល្អ ហើយពួកគាត់ក៏បានដាក់ចម្ងល់ថា តើសាលារាជធានីភ្នំពេញ បន្តជួសជុលផ្លូវខូចមួយចំនួនក្បែរផ្លូវធំនោះដែឬយ៉ាងណា? ខណៈដែលបានយកឧបករណ៍ជួសជុលទៅដាក់លើផ្លូវកំពុងរងការខូចខាតនោះ។

ប្រជាជន ដែលរស់នៅក្បែរ និងបានធ្វើដំណើរឆ្លងកាត់ផ្លូវកំពុងខូច បានលាន់មាត់ថា សាលារាជធានី បានយកឧបករណ៍ធ្វើផ្លូវទៅដាក់នៅក្បែររបងភ្នំពេញស្ព័តក្លឹបបែកខាងជើង ដែលឋិតនៅក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន នៅពេលជួសជុលផ្លូវ២៧១រួចរាល់នោះ ប្រហែលជាសាលារាជធានីនឹងបន្តជួសជុលផ្លូវនោះដែរហើយ ព្រោះស្ថានភាពផ្លូវ មានសភាពក្រហេងក្រហូង ដក់ទឹក ដែលកាន់តែធ្វើឲ្យផ្លូវខូចថែមទៀត មិនត្រឹមតែប៉ុណ្ណោះ ផ្លូវនោះជាផ្លូវចុះជំរាល់ពីផ្លូវ២៧១ ដែលតែងតែបានបង្កឲ្យមានការកកស្ទះជាញឹកញាប់ផងដែរ។

ចំពោះ ផ្លូវនៅកាត់ទទឹងផ្លូវខូចនោះទៀតសោត ក៏មិនសូវជាខុសពីគ្នាប៉ុន្មានដែរ ព្រោះទើបតែធ្វើការជួសជុលសោះ ក៏ចាប់ផ្តើមខូចទៀតហើយ ព្រោះសង្កេតឃើញថា ស្ថានភាពផ្លូវដូចរន្ធបាយខុម ហុយដីត្រលោម មានការកកស្ទះសឹងរាល់ថ្ងៃ និងថែមទាំងមានប្រជាពលរដ្ឋតែងយករថយន្តទៅចត់នៅនឹងចិញ្ចើមផ្លូវ ដែលកាន់តែធ្វើឲ្យការធ្វើចរាចរណ៍ស្ទះខ្លាំងឡើងៗ និងប្រជាពលរដ្ឋកំពុងធ្វើដំណើរនោះ រអ៊ូរទាំងសឹងគ្រប់គ្នា។

ដើម្បីកុំឲ្យប្រជាពលរដ្ឋ បានឃើញឧបករណ៍ដែលកំពុងទុកក្បែររបងភ្នំពេញស្ព័តក្លឹប មានការសប្បាយរីករាយចោលនោះ តើសាលារាជធានីភ្នំពេញ នឹងចាប់ផ្តើមធ្វើផ្លូវខូចទាំងអស់នោះបន្ទាប់ពីអ៊ុតផ្លូវ២៧១រួចរាល់ ឬក៏យ៉ាងណា?

ទស្សនៈ និងមតិ៖ តើ​សា​លា​រាជ​ធានី​បន្ត​ជួស​ជុល​ផ្លូវ​ខូច​មួយ​ចំនួន​ក្បែរ​ផ្លូវ​២៧១​ដែរឬទេ?

ទស្សនៈ និងមតិ៖ តើ​សា​លា​រាជ​ធានី​បន្ត​ជួស​ជុល​ផ្លូវ​ខូច​មួយ​ចំនួន​ក្បែរ​ផ្លូវ​២៧១​ដែរឬទេ?