វិធិ​កម្ចាត់​ស្នាម​ខ្មៅ​លើ​-​ក​

Sanofi

ដោយ​ប្រើ​វិធី​ខាងក្រោម​អ្នក​មិនចាំបាច់​ស្លៀកពាក់​បិទបាំង​ប្រើ​ក្រមា​បង់ក ឬ ព្យាយាម​ទម្លាក់​សក់​បិទបាំង​គុណវិបត្តិ​កញ្ចឹងក​របស់​អ្នក​ទៀត​ទេ ព្រោះថា​វិធី​ងាយៗ​ខាងក្រោម​ច្បាស់​ជា​អាច​កម្ចាត់​ស្នាម​ខ្មៅ​ទាំងនេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

១. បេ​ក​ឃី​ង សូ​ដា (Baking soda) ៖ ជា​ជម្រើស​ទីមួយ​សម្រាប់​ប្រើ​ខាត់​ស្បែក​ឱ្យ​ស និង ជម្រុះ​កោសិកា​ចាស់ៗ​បាន​យ៉ាង​ងាយ ព្រោះ​បេ​ក​ឃី​ង សូ​ដា​នឹង​បំបាត់​ស្នាម​ខ្មៅ​គួរឱ្យខ្លាច​លើ​កញ្ចឹងក​របស់​អ្នក ។​

​វិធី​ប្រើ ៖ លាយ​បេ​ក​ឃី​ង សូ​ដា ១ ភាគ ៣ ជាមួយ​ទឹក ២ ភាគ ៣ ជា​ល្បាយ​ខាប់ៗ​សម្រាប់​ខាត់​ស្បែក​-​ក រួច​ទុកចោល​ឱ្យ​ស្ងួត​មុននឹង​លាង​ចេញ​ដោយ​ប្រើ​ទឹកស្អាត ។ គួរ​ធ្វើឱ្យបាន ២ ដង ក្នុង ១ សប្តាហ៍ ។

២. ដំឡូងបារាំង ៖ មាន​ប្រយោជន៍​មិនគួរ​ឱ្យ​ជឿ ជាពិសេស​ក្នុងការ​កម្ចាត់​ស្បែក​ខ្មៅ ធ្វើឱ្យ​ស​ស្អាត​ដោយ​ធម្មជាតិ ។

​វិធី​ប្រើ ៖ កិន​ដំឡូងបារាំង​ឱ្យ​ម៉ដ្ឋ រួច​លាប​លើ​-​ក ទុកចោល​ប្រមាណ ១៥ នាទី សឹម​លាង​ចេញ ដោយ​ប្រើ​ទឹក​ត្រជាក់​។ វិធី​ម្យ៉ាងទៀត​កិន​ដំឡូងបារាំង​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ រួច​យក​ល្បាយ​នេះ​មក​លាប​លើ​-​ក ទុកចោល ១៥ នាទី និង លាង​ចេញ​ដោយ​ប្រើ​ទឹក​ត្រជាក់​ដូចគ្នា (​វិធី​នេះ​មាន​ប្រសិទ្ធភាព​ជាង​)​។ គួរ​ធ្វើជា​រៀងរាល់ថ្ងៃ នោះ​ស្នាម​ខ្មៅ ស្នាម​មុន និង សម្លាក​តិចតួច​នឹង​រលុប​បាត់​ពី​ស្បែក​របស់​អ្នក ។​

៣. ប្រទាល​កន្ទុយក្រពើ ៖ ជា​គ្រឿងផ្សំ​ពិសេស​សម្រាប់​កម្ចាត់​ស្នាម​ខ្មៅ និង ស្បែក​ស្ងួត​មិនតែប៉ុណ្ណោះ​វា​ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​មហារីក ជួសជុល​កោសិកា​ខូច​តាម​ធម្មជាតិ ។​

​វិធី​ប្រើ ៖ យក​ជេ​ល​ប្រទាល​កន្ទុយក្រពើ លាប​លើ​-​ក រួច​ត្រដុស​ចុះឡើង​ប្រមាណ ២០ នាទី សឹម​លាង​ទឹក​ចេញ ។ គួរ​ធ្វើ​រៀងរាល់ថ្ងៃ​ក្នុង ១ ថ្ងៃ ៣ ទៅ ៤ ដង ៕ លក្ខិណា​

Related