រោគសញ្ញា ៧យ៉ាង​ នៃជម្ងឺដំបៅក្រពះ ដែលអ្នកគួរតែយល់ដឹង!!!

ជម្ងឺដំបៅក្រពះ គឺជាដំបៅដែលវិវត្តន៍នៅជញ្ជាំងនៃក្រពះ និងពោះវៀនតូច។ ដំបៅនេះកើតឡើងដោយសារ តែអតុល្យភាពនៃសារធាតុរាវនៅក្នុងប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកមើលរំលង នោះដំបៅក្រពះអាចនាំឲ្យមានផលវិបាកដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ព្រមទាំងអាច គំរាមកំហែងដល់ជីវិតរបស់អ្នកបានទៀតផង។

រោគសញ្ញា ៧យ៉ាង​ នៃជម្ងឺដំបៅក្រពះ ដែលអ្នកគួរតែយល់ដឹង!!!

ជម្ងឺដំបៅក្រពះ ពិតជាឈឺចាប់ខ្លាំងណាស់ ដូច្នេះជាការល្អ អ្នកគួរតែយល់ដឹងពីសញ្ញា និងរោគសញ្ញានៃ ជម្ងឺដំបៅក្រពះជាមុន ព្រោះវាអាចជួយអ្នកឲ្យព្យាបាលទាន់ពេលវេលា។

ខាងក្រោមនេះគឺជា រោគសញ្ញាទាំង ៧នៃជម្ងឺដំបៅក្រពះ ដែលអ្នកគួរយល់ដឹង៖

1. ការឈឺពោះ៖ គឺជារោគសញ្ញាទូទៅបំផុត ដែលបានផ្សារភ្ជាប់ ជាមួយជម្ងឺដំបៅក្រពះ-ពោះវៀន។ ការចាល់ជាតិអាស៊ីត បង្កឲ្យមានការឈឺចាប់ និងមិនស្រួលក្នុងក្រពះ។

2. ចង់ក្អួតចង្អោរ៖ អតុល្យភាពនៃសារធាតុរាវក្នុងប្រព័ន្ធរំលាយអាហារ អាចបណ្តាលឲ្យចង់ក្អួតចង្អោរ ដែលជាផ្នែកមួយ នៃរោគសញ្ញាទូទៅ នៃជម្ងឺដំបៅក្រពះ-ពោះវៀន។

3. ការស្រកគីឡូភ្លាមៗ៖ ការបាត់បង់ស្ថេរភាពនៃទម្ងន់ ជាចំនុ​ចមួយក្នុងចំណោមរោគសញ្ញា នៃជម្ងឺដំបៅក្រពះ ដោយសារវា ធ្វើឲ្យប៉ះពាល់ដល់ចំណង់អាហារ ដែលអាចធ្វើឲ្យស្រកគីឡូភ្លាមៗបែបនេះ។

4. ក្អួតឈាម៖ ការក្អួត គឺជារឿងធម្មតា ដោយសារតែលំហូរនៃសារធាតុរាវ ក្នុងប្រព័ន្ធរំលាយអាហរ។ ប៉ុន្តែ ប្រសិនបើ ការក្អួតមានលាយឡំ ជាមួយនឹងឈាមវិញនោះ វាបញ្ជាក់ថា អាចឈានដល់ដំណាក់កាលមួយ នៃជម្ងឺដំបៅក្រពះហើយ។

5. ការភើរ៖ ការភើរ គឺជាការស្តែងចេញ នូវឧស្ម័នពីក្រពះ ឆ្លងកាត់ទៅមាត់។ ហើយការភើរនេះ អមដំណើរ ដោយរោគសញ្ញាផ្សេងៗទៀត ដែលអាចបង្ហាញពីជម្ងឺដំបៅក្រពះនេះផងដែរ។

6. ហើមពោះ៖ ការហើមពោះ ឬមានអារម្មណ៍ថាឈឺខ្លាំងភ្លាមៗ នៅក្នុងពោះ អាចជារោគសញ្ញានៃជម្ងឺ ដំបៅក្រពះដែរ។

7. បាត់បង់ចំណង់អាហារ៖ មនុស្សដែលកំពុងតែ ប្រឈមមុខនឹងជម្ងឺដំបៅក្រពះនោះ គឺពិតជាភ័យខ្លាចក្នុង ការបរិភោគខ្លាំងណាស់ ព្រោះវាបណ្តាលឲ្យឈឺ បន្ទាប់ពីបរិភោគរួច។ នេះគឺជាហេតុផល ដែលមិនចង់ បរិភោគអ្វីនោះ។

ប្រសិនបើ អ្នកជួបបញ្ហាទាំងនេះហើយ សូមប្រញាប់ទៅជួយគ្រូពេទ្យ ដើម្បីពិគ្រោះ និងព្យាបាលជាបន្ទាន់ ជៀសវាងបង្កឲ្យមានផលវិបាកផ្សេងៗ៕
រោគសញ្ញា ៧យ៉ាង​ នៃជម្ងឺដំបៅក្រពះ ដែលអ្នកគួរតែយល់ដឹង!!!

ប្រភព៖

កែសម្រួលដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត