ស្ត្រីម្នាក់​ត្រូវ​ចាប់​ខ្លួន​ព្រោះ​តែ​លាក់​សព​ម្តាយ​មិន​ឲ្យនរណា​ដឹង​ជាង​កន្លះ​ឆ្នាំ​ដើម្បី​យក​ប្រាក់​ចាយវាយ

ស៊ីដនី៖ ស្ត្រីអាយុ៤៨ឆ្នាំម្នាក់ឈ្មោះ Melissa Peacock រស់នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីនាង បានប្រើប្រាស់កាតក្រេឌីតរបស់ម្តាយ ដែលស្លាប់ទៅហើយយកប្រាក់ចាយវាយដោយគ្មាន ការផ្តល់សិទ្ធិពីស្ត្រីជាម្តាយឡើយ ហើយស្ត្រីរូបនេះក៏មិនបានប្រាប់នរណាម្នាក់ឲ្យដឹងពីការស្លាប់របស់ម្តាយដែរ។

ប៉ូលិសនិយាយថា លោកយាយ Noreen Peacock អាយុ៨៣ឆ្នាំជាម្តាយនាង Melissa ត្រូវបានភ្នាក់ងារអចលនទ្រព្យ រកឃើញសពនៅក្នុងបន្ទប់ដេកកូនស្រី ហើយបន្ទាប់ពីត្រូវគេដឹងរឿង Melissa បានគេចទៅសម្ងំស្នាក់នៅក្នុង សណ្ឋាគារថ្លៃៗ ដោយការយកប្រាក់ម្តាយចាយវាយខ្ជះខ្ជាយអស់ជាច្រើន។ សាក សពលោកយាយ Noreen ត្រូវបានសមត្ថកិច្ចយកទៅធ្វើកោសល្យវិច័យ ហើយរកឃើញថា គាត់បានស្លាប់ប្រហែលជាង៦ខែមកហើយដោយសាររោគខ្វះកម្តៅ រីឯស្ត្រីជាកូនត្រូវប៉ូលិសឲ្យ ដឹងថានាងជាបុគ្គលិកម្នាក់ធ្វើការជា អ្នកទទួលភ្ញៀវនៅក្នុងមន្ទីរពេទ្យមួយផងដែរ៕

ស្ត្រីម្នាក់​ត្រូវ​ចាប់​ខ្លួន​ព្រោះ​តែ​លាក់​សព​ម្តាយ​មិន​ឲ្យនរណា​ដឹង​ជាង​កន្លះ​ឆ្នាំ​ដើម្បី​យក​ប្រាក់​ចាយវាយ