លោក ហ៊ុន សែន នឹង​ជួប​ពលរដ្ឋ​ខ្មែរ និង​និស្សិត​នៅ​បារាំង​ជិត៨០០នាក់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅដល់ប្រទេស​បារាំង​ហើយ​កាលពី​វេលា​ម៉ោង​ជិត៧ព្រឹក​ថ្ងៃទី២៥ ខែតុលា ម៉ោង​នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ លោក​ទ​ទួ​កបាន​នូវ​ការធ្វើ​បដិសណ្ឋារកិច្ច​ពី​សំណាក់​លោក Jean Claude Poimboeuf ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោក នុត ណារ៉ាង ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​បារាំង រួមទាំង​លោក Jerome Chauchard អនុប្រធាន​ពិធីការ​នៃ​ក្រសួង​បរទេស​បារាំង និង​ឥស្សរជន​ជាច្រើន​នាក់​ទៀត។

យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AKP នៅ​ថ្ងៃ​ដដែល​នេះ លោកនាយក​រដ្ឋមន្ត្រី​គ្រោង​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ និង​និស្សិត​ខ្មែរ​ដែល​រៀន​នៅ​ទីនោះ ចំនួន៧៧៥នាក់ ហើយ​នៅ​ថ្ងៃ​បន្ទាប់​លោក​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Francois Hallande មុន​ធ្វើជា​សាក្សី​នៃ​ការចុះហត្ថលេខា​លើ​ឯកសារ​ចំនួន៦ ។

សំណេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន សែន បាន​អះអាងថា ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នេះ គឺ​ដើម្បី​ពង្រឹង​មិត្តភាព សហប្រតិបត្តិការ​រ វាង​កម្ពុជា-បារាំង ព្រមទាំង​ទាក់ទាញ​វិនិយោគិន និង​ក្រុមហ៊ុន​ឯកជន​បារាំង​មក​បណ្តាក់ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​អោយបាន​ច្រើន។

ក្នុងដំណើរទស្សនកិច្ច​៣ថ្ងៃ លោក ហ៊ុន​ សែន ស្នាក់នៅ​សណ្ឋាគារ Meurice នៅ​ក្នុងទីក្រុងប៉ារីស៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​